រថយន្តសេរ៊ីថ្មីរបស់ Changan​ មួយនេះនឹងចេញលក់ក្នុងខែកញ្ញានេះហើយ ឯតម្លៃខ្ទង់ ១មុឺនដុល្លារជាង នៅចិន

[ទីផ្សារចិន] នាពេលថ្មីៗនេះ រថយន្ត SUV សេរ៊ីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Changan គឺ Deepal S05 ត្រូវបានប្រកាសថាគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញានេះ ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពី ១៥ ០០០ ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦២០ ម.ម ទទឹង ១ ៩០០ ម.ម កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៨០ ម.ម ដោយទទួលមានការរចនាផ្នែកខាងក្រៅទាន់សម័យជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED​ ដៃទ្វារអគ្គិសនី ដំបូល panoramic sunroof ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ ដល់ ២០ អ៊ីញ។ លើសពីនេះទៅទៀត ក៏ទទួលបានពណ៌តួខ្លួនចំនួន ៤ ផ្សេងគ្នារួមមាន ស ខ្មៅ ខៀវ និងប្រផេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal S05 ដំណើរការដោយ៖
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៦០គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១៧ និង ២៧ គីឡូវ៉ាត់ម៉ោង  អាចបើកបរបានចម្ងាយពី ១០០ ទៅ​ ១៥៥ គីឡូម៉ែត្រ ដោយមិនចាំបាច់សាកភ្លើង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបានចំនួន ១៧៥ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៥៦,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ផ្នែកខាងក្នុងវិញនឹងទទួលបាន អេក្រង់បង្ហាញព៌ត័មានឌីជីថល និងអេក្រង់កម្សាន្តទំហំធំ ក៏ដូចជាអេក្រង់លើកញ្ជក់ និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃកម្រិតទី២ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម