ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Changan ទិញយកអតីតរោងចក្ររបស់ Hyundai នៅចិន ដើម្បីផលិតឡាន Deepal

Changan ទិញយកអតីតរោងចក្ររបស់ Hyundai នៅចិន ដើម្បីផលិតឡាន Deepal

Deepal ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Changan Automobile ដែលផ្តោតទៅលើយានយន្តថាមពលថ្មី (NEV) បានសម្រេចទិញយកអតីតរោងចក្រផលិតរថយន្តរបស់ Hyundai នៅទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន ដើម្បីជួយបំពេញបន្ថែមនូវផលិតកម្មររថយន្តបស់ខ្លួន ដែលបានគ្រោងទុកជាមួយផែនការលក់អោយបាន ៣លានគ្រឿងក្នុងឆ្នាំ២០២៥នេះ។

ក្នុងនោះ យោងតាមរបាយការណ៍បាននិយាយថា Deepal បានបញ្ជាក់ថា រោងចក្រថ្មីរបស់ខ្លួននេះបានចាប់ផ្តើមប្តូរឡូហ្គូរបស់ខ្លួននៅចុងខែតុលាកន្លងទៅរួមហើយ ប៉ុន្តែចំពោះផលិតកម្មនោះគឺនៅពុំទាន់ដំណើរការនោះទេ។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រោងចក្រនៅ Chongqing គឺជារោងចក្របណ្តាក់ទុនរួមគ្នារបស់ Beijing Hyundai Motor ដែលបានដំណើរការនៅឆ្នាំ២០១៧ ជាមួយសម្ថភាពក្នុងការផលិតរថយន្តបានខ្ទង់ ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងវិនិយោគសរុបប្រមាណ ១,១ពាន់លានដុល្លារ។ ប៉ុន្តែគួរអោយស្តាយនៅឆ្នាំ២០២១ រោងចក្រនេះបានផ្អាកដំណើរការរហូតដល់ចុងឆ្នាំ២០២៣ ហើយរោងចក្រនេះក៏បានលក់ទៅអោយសហគ្រាសរដ្ឋចិនមួយតម្លៃខ្ទង់ ២២៨លានដុល្លារ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជារោងចក្រដំបូងរបស់ Hyundai នោះទេ ដែលបានសម្រេចចិត្តលក់ក្នុងប្រទេសចិន ខណ:រោងចក្រ Beijing Hyundai Motor នៅទីក្រុង Beijing ក៏បានលក់អោយ Li Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម