
សល់ត្រឹមតែ ៤ ខែទៀតតែប៉ុណ្ណោះឆ្នាំ ២០២៦ នឹងឈានចូលមកដល់ហើយ ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់បានដឹងអត់ថាក្នុងឆ្នាំ ២០២៥ នេះមានកំពូល ម៉ូដែល រថយន្តរបស់ក្រុមហ៊ុនណាខ្លះដែលមានតម្លៃថ្លៃជាងគេ ក្នុងអត្ថបទនេះយើងនឹងមកដឹងពីកំពូលរថយន្តថ្លៃជាងគេទាំង ១០ ម៉ូដែលនេះ

១០. 777 Hypercar របស់ក្រុមហ៊ុនផលិតឡានប្រណាំង Dallara របស់ប្រទេស Italy ដែលផលិតមកត្រឹមតែ ៧ គ្រឿងតែប៉ុណ្ណោះនៅលើពិភពលោក និងមានតម្លៃ 7.6 លានដុល្លារ នៅក្នុងមួយគ្រឿង

៩. Mercedes Maybach Exelero ដែលផលិតមកត្រឹមតែ ១ គ្រឿងគត់ដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ទៅ 8 លានដុល្លារ ឯណោះ

៨. Bugatti Centodieci ដែលមានចំនួនផលិតមកត្រឹមតែ ១០ គ្រឿងតែប៉ុណ្ណោះនិងមានតម្លៃ 8.88 លានដុល្លារ ក្នុងមួយគ្រឿង

៧. Bugatti Chiron Profilée ដែល Hypercar មួយគ្រឿងនេះត្រូវបានផលិតមកត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះនឹងវាមានតម្លៃ ដល់ទៅ 10.76 លានដុល្លារ

៦. Rolls-Royce Sweptails ដែលវាបានផលិតមកត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ទៅ 12.9 លានដុល្លារ

៥. SP Automotive Chaos ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេស Greece និងរកឃើញនៅក្នុងឆ្នាំ ២០១៩ ដោយក្រុមវិស្វកររថយន្តរបស់ប្រទេស Greece ដែលស្គាល់ថាជា Ultra car ដំបូងគេនៅលើពិភពលោក ដែលវាមានជា Earth Version និង Zero Gravity Version ដែលតាមសេចក្ដីរាយការមករថយន្តនេះទើបតែលក់ចេញជាផ្លូវការត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះ ដែលក្រុមហ៊ុនគ្រោងនិងផលិតចំនួន ១០០ គ្រឿងនិងត្រឹម ១៥-២០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំដែលវាមានតម្លៃដល់ទៅ 14.4 លានដុល្លារ

៤. Pagani Zonda HP Barchetta ដែលរថយន្តមួយប្រភេទនេះត្រូវបានក្រុមហ៊ុនផលិតមកត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ រីឯតម្លៃរបស់វាវិញដល់ទៅ 17.5 លានដុល្លារ ឯណោះក្នុងមួយគ្រឿង

៣. Bugatti La Voiture Noire វាត្រូវបានក្រុមហ៊ុនផលិតមកត្រឹមតែ ១ គ្រឿងគត់ដែលរថយន្តមួយគ្រឿងនេះមានតម្លៃ 18 លានដុល្លារ

២. Rolls-Royce Boat Tail ដែល ម៉ូដែល មួយនេះក្រុមហ៊ុនផលិតមកត្រឹមតែ ៣ គ្រឿងតែប៉ុណ្ណោះដែលជារថយន្តអាចបើកបរតាមដងផ្លូវបានដោយស្របច្បាប់ ដែលមានតម្លៃថ្លៃមួយនៅលើពិភពលោកដល់ទៅ 28 លានដុល្លារ ឯណោះ

១. Rolls-Royce La Rose Noire Droptail ដែលក្រុមហ៊ុនផលិតមកត្រឹមតែ ៤ គ្រឿងតែប៉ុណ្ណោះដែលតម្លៃវាលោតដល់ទៅ 30 លានដុល្លារ ឯណោះក្នុងមួយគ្រឿង














