ស្អាតប្លែក! Changan បញ្ចេញរូបភាពរថយន្ត Auchan X5 Knight Edition ជាមួយតួខ្លួនពណ៌ខ្មៅ សម្រាប់ទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Changan Auchan X5 Knight Edition ពណ៌ខ្មៅ ជាមួយនឹងការតុបតែងជាមួយនឹងឆ្នូតពណ៌លឿង មុនពេលបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។

សម្រាប់រថយន្តនេះមានប្រវែងសរុប ៤ ៤៩០ ម.ម ទទឹង ១ ៨៦០ ម.ម​ កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម។ ចំពោះការរចនា មានបំពាក់ប៉ាណាមុខឲ្យឈ្មោះថា The hexagonal និងរន្ធខ្យល់រាងអក្សរ C នៅសងខាងបង្កើតភាពកាន់តែទាក់ទាញ។ បន្ថែមប្រព័ន្ធរ៉ាដា ACC ខាងមុខនៅចំហៀង ជាមួយកាង spoiler ខាងក្រោយ, ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយប្រភេទ LED ជាមួយដំបូលកញ្ចក់ sunroof ។ ខណៈ នៅផ្នែកចំហៀងបានបន្ថែមឡូហ្គោ “X5” បន្ថែមភាពប្រណិត ថាសកង់ស្ព័រប្រភេទ 5-spoke, ហ្វ្រាំងឌីសពណ៌មាស បំពង់ស៊ីមាំងចំនួន ៤ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកនៅផ្នែកខាងក្នុងនៃរថយន្ត Auchan X5 តុបតែងជាមួយពណ៌ខ្មៅបន្ថែមដោយស៊ុមពណ៌លឿងមាស កៅអីត្រូវបានប៉ាក់ដោយឡូហ្គោ S នឹងបំពាក់ជាមួយដៃចង្កូតព Multi-Function Flat-bottom ប្រភេទ 3-spokes កុងទ័រព័ត៌មានប្រភេទ Full LCD និងអេក្រង់កំសាន្តពហុមុខងារ touchscreen ទំហំ ១០,២៥ អ៊ីញជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ ដំណើរការដោយម៉ាស៊ីនប្រភេទ Blue Whale NE ចំណុះ ១,៥​​​ លីត្រ1.5T ម៉ាស៊ីន turbocharged អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយៈពេល ៣,៦៣ វិនាទី ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម