រថយន្ត Chevrolet Trailblazer ឆ្នាំ ២០២១ ជិះ១០០គ.ម ស៊ីប្រហែល ៨,៤ លីត្រ

តួ​លេខ​នៃ​​​កម្រិត​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​របស់​រថយន្ត​ Chevrolet Trailblazer ស៊េរី​ឆ្នាំ ២០២១ បាន​​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ សម្រាប់​ប្រភេទ​ដែល​លក់​នៅ​សហរដ្ឋអាមេរិក។

ផ្អែក​តាម​ទិន្នន័យ​ពី​អង្គភាព EPA រថយន្ត​ Trailblazer ឆ្នាំ ២០២១ ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន ១,៣ លីត្រ Turbocharged ៣ស៊ីឡាំង មាន​កម្រិត​ស៊ី​ប្រេង​ ៩លីត្រ/១០០គ.ម សម្រាប់​ការ​បើក​ក្នុង​ក្រុង ​និង​បើក​ក្រៅ​ក្រុង​ស៊ី​ប្រេង ៧,៨ លីត្រ និង​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​គឺ ៩,៤ លីត្រ។ ម៉ាស៊ីន​នេះ​អាច​បង្កើត​កម្លាំង​បាន ១៥៥ សេះ ដែល​ប្រើ​ប្រាស់​បើកបរ​វិល​កង់​ទាំង​អស់ គួប​ផ្សំ​ប្រអប់​លេខ​អូតូ ៩ វគ្គ។

ពាណិជ្ជកម្ម

សម្រាប់​ប្រភេទ​ម៉ាស៊ីន ១,២ លីត្រ Turbocharged ៣ស៊ីឡាំង​វិញ មិន​ទាន់​មាន​កម្រិត​ស៊ី​ប្រេង​នៅ​ឡើយ​ទេ។ ប្រភេទ​នេះ​អាច​បង្កើត​កម្លាំង​បាន ១៣៧ សេះ ភ្ជាប់​នឹង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ ហេតុ​នេះ​កម្រិត​ស៊ី​ប្រេង​របស់​វា​នឹង​សន្សំសំចៃ​បាន​ខ្ពស់​បំផុត។

តម្លៃ​របស់​​រថយន្ត Trailblazer ថ្មី​នៅ​អាមេរិក​ បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ ដែល​មាន​ចាប់​ពី ១៩ ៩៩៥ ដុល្លារ និង​ចាប់​ពី ២៦ ៥៩៥ ដុល្លារ៕​

Sponsored