[ទីផ្សារបរទេស] ក្រុមហ៊ុន Kia ធ្វើការបញ្ចញនូវរថយន្តម៉ូឌែល Niro ស៊េរីឆ្នាំ២០២២ ប្រភេទ SUV ខ្នាតតូច សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង។
សម្រាប់រថយន្ត Kia Niro បំពាក់នូវអំពូល LED អមដោយភ្លើងពេលថ្ងៃ និងផ្នែកខាងក្រោយមានភ្លើងLED និងទ្បូហ្គោ Kia ដែលមានការយកលំនាំទៅតាមគំរូរថយន្ត HabaNiro កាលពីឆ្នាំ២០១៩។
បន្ថែមពីនេះផ្នែកខាងក្នុងនៃរថយន្ត Kia Niro ឆ្នាំ២០២២ ត្រូវបានឌីស្សាញថ្មីទៅលើតាប្លូ ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តប្រភេទ TouchScreen ដែលស្រដៀងទៅនឹង Kia Sportageផងដែរ។
រថយន្ត Kia Niro ប្រើប្រាស់ជម្រើសម៉ាស៊ីន រួមមាន៖
- ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីទ្បាំង ដំណើរការជាមួយនឹងម៉ូរទ័រអគ្គិសនីផលិតកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ។
- ម៉ាស៊ីន Plug-in hybrid ដោយប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១ គីទ្បម៉ែត្រ និងអគ្គិសនីសិទ្ធដែលមានកម្លាំងសរុប ២០១សេះ។
ដោយទ្បែកកម្រិតនៃការប្រើប្រាស់សាំងនៃរថយន្ត Kia Niro ចាក់ ១លីត្រ អាចបើកបរបានចម្ងាយ ២០,៨ គីទ្បូម៉ែត្រ ឬ ៤,៨លីត្រ ក្នុងចម្ងាយ ១០០គីទ្បូម៉ែត្រ។
យ៉ាងណាមិញចំពោះរថយន្ត Kia Niro មាន ៣ ជម្រើសរួមមាន Trendy, Prestige និង Signature ដោយតម្លៃចាប់ពី ២២ ៣៥៩ដុល្លារ ដល់ ២៧ ៧៩០ ដុល្លារ សម្រាប់ទីផ្សារនៅប្រទេសកូរ៉េខាងត្បូង៕