Kia Niro ឆ្នាំ២០២៣ បានបង្ហាញខ្លួនផ្លូវការ ក្នុងពិពណ៌រថយន្ត Seoul Mobility Show

ក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវរថយន្តប្រើប្រាស់អគ្គិសនី Niro ឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២២ នេះក្នុងកម្មវិធី Seoul Mobility Show ក្នុងប្រទេសកូរ៉េខាងត្បូង។

ផ្នែកខាងក្នុងនៃរថយន្ត Kia Niro ឆ្នាំ២០២៣ ត្រូវបានឌីស្សាញថ្មីទៅលើតាប្លូ ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តប្រភេទ TouchScreen ដែលត្រដៀងទៅនឹង Kia Sportageផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមជាមួយផ្នែកខាងក្រៅបំពាក់នូវអំពូល LED អមដោយភ្លើងពេលថ្ងៃ និងផ្នែកខាងក្រោយមានភ្លើងLED និងទ្បូហ្គោ Kia ដែលមានការយកលំនាំទៅតាមគំរូរថយន្ត HabaNiro កាលពីឆ្នាំ២០១៩ ដែលបានដាក់បង្ហាញនៅក្នុងទីក្រុង New York កន្លងទៅនេះ។

ខណៈពេលដែលមិនទាន់មានព័ត៌មានលម្អិតអំពីម៉ាស៊ីនសម្រាប់ម៉ូឌែលជំនាន់ទី ២ ឆ្នាំ២០២៣ ច្បាស់ការនៅទ្បើយ ក្រុមហ៊ុន Kia ក៏បានបង្ហើបអោយដឹងដែរថារថយន្ត Niro ឆ្នាំ២០២៣ នឹងមានជម្រើសម៉ាស៊ីន Hybrid, Plug-in hybrid និងអគ្គិសនីសុទ្ធ ចាប់ពីឆ្នាំក្រោយទៅ។

គួររំលឹកផងដែរថា សម្រាប់រថយន្ត Kia Niro ជំនាន់ទី ១បច្ចប្បន្ននេះ Kia បានផ្តល់ជូនជម្រើសម៉ាស៊ីន ៣ រួមមាន៖ ប្រភេទ Hybrid ចំណុះ ១.៦ លីត្រ ទំហំ ៤ ស៊ីទ្បាំងដែលផ្គួបជាម៉ូទ័រអគ្គិសនីផលិតកម្លាំង ១៣៩ សេះ។ ជម្រើសម៉ាស៊ីន Plug-in Hybrid ដោយប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១ គីទ្បូម៉ែត្រ (26 Miles) និង អគ្គិសនីសុទ្ធ​ ដែលមានកម្លាំងសរុប ២០១ សេះ។

សម្រាប់រថយន្ត Kia Niro នឹងចេញផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចនាពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម