គ្រាន់តែមកដល់ប្រទេសកម្ពុជាភ្លាម រថយន្តប្រភេទ MPV/SUV ចំនុះ ៧ កៅអី Mitsubishi Xpander Cross ស៊េរីថ្មី ២០២៣ នេះបានទទួលចំណាប់អារម្នណ៍ជាច្រើនពីសំណាក់អតិថិជន ជាពិសេសសំរាប់អ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារតែម្តង។
រថយន្ត Xpander Cross ស៊េរីថ្មីឆ្នាំ ២០២៣ ដែលទើបមកដល់ថ្មីៗនេះ មានការរចនាថ្មីទាំងស្រុង ជាពិសេសចង្កៀងមុខនិងក្រោយត្រូវបានផ្លាស់ប្តូរទៅជាការរចនារាងអក្សរ T ការរចនាយ៉ាន់ថ្មីទំហំ ១៧ អុីញ ព្រមទាំងមានជម្រើសពណ៌ថ្មីផងដែរ។
ក្រៅពីការរចនារូបរាងខាងក្រៅថ្មីទាំងស្រុង រថយន្តនេះក៏មានបំពាក់នូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែរដូចជា កុងទ័រឌីជីថល ដែលអាចប្តូរម៉ូតបានរហូតដល់៣ម៉ូត ចង្កូតត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងមានបំពាក់ប្រព័ន្ធ Active Yaw Control ផងដែរ។
រថយន្ត Xpander Cross នេះនឹងបំពាក់ជាមួយនឹងម៉ាស៊ីនសាំងទំហំ ១,៥ លីត្រ ផ្តល់កម្លាំងសេសបានចំនួន ១០៥ សេស និងកម្លាំងរមួលបានចំនួន ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ដែលមានកម្រិតស៊ីសាំងត្រឹមតែ ៥-៦ លីត្រ ប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ ។
លើពីនេះរថយន្ត Xpander Cross នេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើនសម្បូរបែបផងដែរដូចជា ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូវនិច ប្រព័ន្ធ Auto Hold ប្រព័ន្ធហ្វ្រាំង ABS និង EBD ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង BA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងរឺរអិល ប្រព័ន្ធជំនួយពេលឡើងចំណោត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
ទាក់ទងនឹងតម្លៃ ក្រុមហ៊ុន Mitsubishi បានប្រកាសជាផ្លូវការថា ៣៥ ៥០០ ដុល្លារ គឺរក្សារតម្លៃដដែលដូចទៅនឹងឆ្នាំមុនៗ ។
បច្ចុប្បន្ននេះរថយន្ត Xpander Cross កំពុងដាក់តាំងនៅអគារ Showroom របស់ក្រុមហ៊ុន Mitsubishi ដែលមាន៣ទីតាំង គឺ:
- ភ្នំពេញ: តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ម្តុំស្ពានអាកាសផ្សារដីហ៊ុយ
- សៀមរាប: តាមបណ្តោយផ្លូវជាតិលេខ6 ម្តុំការាសសាំង PTT សៀងណាំ
- បាត់ដំបង: តាមបណ្តោយផ្លូវជាតិលេខ5 ជិតរង្វង់មូលតាដំបងក្រញ៉ូង