![tesla_shanhai](https://camboauto.com/wp-content/uploads/2025/02/tesla_shanhai-696x392.jpg)
រោងចក្រផលិតថាមពលក្រៅប្រទេសដំបូងរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនគឺ Shanghai Megafactory ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមផលិតកម្មនៅក្នុងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពីបានបញ្ចប់ការសាងសង់ក្នុងរយៈពេល ៧ ខែ។
ក្នុងនោះ រោងចក្រនេះត្រូវបានបើកការផលិតសាកល្បងនៅចុងឆ្នាំ ២០២៤ ហើយរោងចក្រនេះ គឺជារោងចក្រស្តុកថាមពលរបស់ Tesla ដែលបើកសាងសង់ក្រៅពីសហរដ្ឋអាមេរិក។ ចំពោះផលិតផលសំខាន់ៗដែលរោងចក្រនេះផ្តោតលើគឺ Megapacks ដែលជាឧបករណ៍ផ្ទុកថាមពលធំៗ។
គួរបញ្ជាក់ថា ការសាងសង់រោងចក្រនេះ បានចាប់ផ្តើមនៅក្នុងខែឧសភា ក្នុងឆ្នាំ២០២៤ ហើយគ្រោងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៥ នេះ អាចផលិតរថយន្តបានចំនួន ១០ ០០០គ្រឿង ក្នុងមួយឆ្នាំ និងមានសមត្ថភាពផ្តោតលើការផលិតឧបករណ៍ផ្ទុកថាមពលបានចំនួន 40 GWh។
សម្រាប់រោងចក្រ Shanghai Megafactory របស់ Tesla នៅក្នុងប្រទេសចិន មានទីតាំងស្ថិតនៅក្នុងតំបន់ Lingang ក្នុងទីក្រុង Pudong សៀងហៃ។
គួរឲដឹងថា ឧបករណ៍ផ្ទុកថាមពល Tesla Megapack មួយមានសមត្ថភាពផ្ទុកថាមពលចំនួន 3 MWh ហើយអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ៣ ៦០០ កន្លែង ក្នុងទីក្រុងសៀងហៃក្នុងរយៈពេលមួយម៉ោង៕