លេងសើចម៉េចបាន ថតបង្ហោះផ្លូវខូច បានរង្វាន់ទៀត!

ភ្នំពេញ៖ នៅថ្ងៃនេះ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញជាផ្លូវការកម្មវិធីថែទាំផ្លូវ សម្រាប់បងប្អូនប្រជាពលអាចធ្វើការរាយការណ៍ផ្លូវខូចខាត ដើម្បីអាចចាត់វិធានការទាន់ពេលវេលា។ អ្វីដែលពិសេសនោះគឹថា រិះគន់បានផ្លូវស្អាតហើយ ទទួលបានរង្វាន់ថែមទៀត។ ការជ្រើសរើសអ្នកឈ្នះរង្វាន់នឹងធ្វើឡើងសម្រាប់បងប្អូនណា ដែលបានធ្វើការរាយការណ៍ដោយមានភ្ជាប់រូបភាព ខ្លឹមសារ និងទីតាំងត្រឹមត្រូវបានច្រើនជាងគេ ហើយលទ្ធផលអ្នកឈ្នះរង្វាន់ នឹងត្រូវប្រកាសនៅថ្ងៃទី១៤ ធ្នូ ២០១៩ នៅទំព័រហ្វេសបុកផ្លូវការ របស់ក្រសួងផ្ទាល់តែម្តង។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

អ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone, OPPO និង Airpod ត្រូវទៅបង្ហាញខ្លួន ដើម្បីទទួលរង្វាន់ នៅក្នុងកម្មវិធីបិទយុទ្ធនាការ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅសណ្ឋាគារ ប្រេសុីដង់ (President Hotel) ថ្ងៃទី១៦ ធ្នូ ២០១៩។

ព័ត៌មានលម្អិត: ០៨៥ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០២៣ ៤២ ៦៦ ៤០

ពាណិជ្ជកម្ម

ទាយយកដោយឥតគិតថ្លៃ៖
​- App Store: roadcare.mpwt.gov.kh/ios
– Play Store: roadcare.mpwt.gov.kh/android

Sponsored