វិបត្តិឈីប ធ្វើឲ្យឡាន SUV ថ្មីរបស់ Maserati ត្រូវពន្យារពេលប្រកាសចេញ

កាលពីមួយខែមុន ក្រុមហ៊ុន Maserati បានប្រកាសថាការប្រកាសចេញរថយន្ត Grecale ជាផ្លូវការ នឹងធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៉ីតាលី នាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។

ប៉ុន្តែគួរសោកស្ដាយ ដោយសារតែវិបត្តិឈីបសកល បានបង្ខំឲ្យក្រុមហ៊ុនអ៉ីតាលីមួយនេះ​ត្រូវពន្យារពេលការប្រកាសចេញរថយន្ត SUV ថ្មីរហូតដល់និទារឃរដូវ (ចន្លោះខែមីនា ដល់ខែមិថុនា)ឆ្នាំ២០២២ជំនួសវិញ។

ពាណិជ្ជកម្ម

ការដែល Maserati មានបំណងចង់ប្រកាសចេញរថយន្តថ្មីនៅខែវិច្ឆិកាខាងមុខនេះ មានន័យថាការអភិវឌ្ឍន៍​រថយន្ត Grecale បានចប់សព្វគ្រប់ហើយ ប៉ុន្តែដោយវិបត្តិខ្វះខាតឈីប ទើបធ្វើឲ្យ Maserati មិនទាន់អាចចាប់ផ្ដើមផលិតរថយន្តនេះបាននៅឡើយ។

គួរដឹងថា Grecale នឹងជារថយន្ត SUV ទីពីររបស់ Maserati ដែលនៅស្ថិតនៅក្រោមរថយន្ត Levante។ វានឹងប្រើប្រាស់គ្រោងឆ្អឹង Giorgio ដូចដែលមានប្រើលើរថយន្ត Alfa Romeo Stelvio ហើយរំពឹងថានឹងមានជម្រើសប្រើប្រេងសាំង, Hybrid និងជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធថែមទៀត៕

Sponsored