លើកទី១ សម្រាប់ខ្ញុំ និងមិនធ្លាប់មានទេនៅកម្ពុជា! យកឡានអគ្គិសនីមកបើកលេងខ្សាច់ នៅលើទីលានប្រណាំងបែបនេះ!

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ខ្ញុំបានចូលរួម មហាព្រឹត្តិការណ៍ Enduro Cross Challenge Championship 2024។ នៅក្នុងមហាព្រឹត្តិការណ៍មួយនេះ អ្វីដែលកាន់តែអស្ចារ្យ មិនធ្លាប់មាននៅកម្ពុជា គឺការចូលរួមពី AIQAR / ICAR Cambodia ដោយបាននាំយករថយន្តអគ្គិសនីបែបផ្សងព្រេង AIQAR EQ3 របស់ខ្លួន មកបង្ហាញសមត្ថភាពនៅលើទីលានប្រណាំងដ៏លំបាក វាលខ្សាច់ ជំនះឧបសគ្គ មកបង្ហាញជូនអតិថិជន និងអនុញ្ញាត្តអោយអតិថិជនរបស់ខ្លួនមានឱកាសបើកបរសាកល្បងផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំ បើមើលពីរូបរាងខាងក្រៅមិនទាន់បានបើកសាក រូបរាងរថយន្តនេះ មើលទៅទាក់ទាញខ្លាំង ដោយសារតែការរចនាមកជារូបរាងបែបប្រអប់ៗ ជ្រុងៗ ជារថយន្តមួយដែលមានអនុភាព អំណាច មាំ និងស្វាហាប់បំផុត។

មិនបង្អង់យូរ ខ្ញុំចាប់ផ្តើមចូលទៅផ្នែកខាងក្នុង រថយន្តដើម្បើធ្វើការបើកបរសាកល្បង ហើយក៏កំណត់មុខងារបើកបរ Drive Mode ដោយជ្រើសរើសយក Sand Mode ដែលជាមុខងារស័ក្ដិសមបំផុតមួយសម្រាប់ការបើកបរលើទីលានមួយនេះ ព្រោះសុទ្ធតែខ្សាច់ និងផ្លូវដែលមានឧបសគ្គតែម្តង។ បងប្អូនប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានហ៊ានយករថយន្តមកបើកផ្លូវដ៏លំបាកមួយនេះ ហេតុផលមិនខ្លាចរអានោះ គឺដោយសារតែរថយន្តបំពាក់មកជាមួយប្រព័ន្ធបើកបរប៉ុង ២ ដ៏ទំនើប ឆ្លាតវៃ IWD ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ AIQAR។ 

ពេលបើកបរ ល្បឿន និងកម្លាំងមិនបាច់និយាយព្រោះជារថយន្តអគ្គិសនីដែលមានថាមពលកម្លាំងខ្លាំង ដៃចង្កូតងាយស្រួលបញ្ជារធូរ និងអ្វីដែលកាន់តែពិសេស រាល់ឧបសគ្គទាំងអស់គឹមានបច្ចេកវិទ្យាដ៏ទំនើបជួយសម្រួល មើលឃើញពីស្ថានភាពផ្លូវបានយ៉ាងច្បាស់ តាមរយៈអេក្រង់កំសាន្តយ៉ាងធំ ត្រជាក់ភ្នែក ដឹងពីមុំបត់នៃកង់ ស្ថានភាពនៃតួរឡាន ដែលពិតជាបានជួយសម្រួលអោយការប្រើប្រាស់របស់យ៉ាងមានទំនុកចិត្ត សុវត្ថិភាពលើការប្រើប្រាស់ពិតៗ។

ជាចុងក្រោយខ្ញុំពេញចិត្តខ្លាំងទៅលើសមត្ថភាពនៃរថយន្តអគ្គិសនីបែបផ្សងព្រេងមួយនេះណាស់ ទាំងរូបរាង ទាំងបច្ចេកវិទ្យា និងជាពិសេសអាចនិយាយបានថា យើងមិនចាំបាច់ចំណាយថវិការច្រើន ឬត្រូវទិញរថយន្ត ២គ្រឿងនោះទេ ព្រោះថា AIQAR EQ3 អាចបើកបរសម្រាប់ភាពសុីវិល័យនៅទីក្រុង ផ្លូវឆ្ងាយ ហើយមួយទៀតការបើកផ្លូវដែលពិបាកៗ រឹតតែគ្មានអ្វីគួរអោយខ្លាចនោះទេសម្រាប់រថយន្តមួយនេះ។

រថយន្តអគ្គសិនីបែបផ្សងព្រេង AIQAR EQ3 ​អាចបើកបរចម្ងាយបាន ៥០១ គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ និងមានតម្លៃ ៥៩ ៩០០ ដុល្លារ (59,900$) ។

សម្រាប់បងប្អូនយើងដែលចង់បើកបរសាកល្បងរថយន្តនេះក៏អាចបើកបរបាន និងជាពិសេសគឺនៅលើទីលាននេះផ្ទាល់តែម្តង ដោយក្រុមហ៊ុននឹងទទួលចុះឈ្មោះអតិថិជនចំនួន ២០នាក់ រៀងរាល់សប្ភាហ៍ ដើម្បីរៀបចំជូនបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ដូចជាខ្ញុំទទួលបាននៅថ្ងៃនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ AIQAR / ICAR Cambodia ឬទាក់ទង 096 730 2095។

—–

អំពីក្រុមហ៊ុន AIQAR

គួរបញ្ជាក់ផងដែរថា AIQAR (iCar) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Chery New Energy ក្រោមអាជីវកម្មនៅក្រោមរដ្ឋាភិបាលរបស់ចិនគឺក្រុមហ៊ុន Chery Automobile ដែលបានផលិតរថយន្តដើរដោយថាមពលប្រេង រួមមាន Exeed, Jetour និង Chery អស់រយៈពេល 26 ឆ្នាំ ស្ថិតក្រោមម៉ាករថយន្តអគ្គិសនីទំនើបមួយនេះ។ ហើយកាលពីពេលថ្មីៗកន្លងទៅ AIQAR (iCar) ប្រចាំនៅកម្ពុជាក៏ទទួលបានសិទ្ធនាំចូលជាផ្លូវការ ដែលផ្តល់នូវជម្រើសរថយន្តអគ្គិសនីជាច្រើនប្រភេទដូចជា៖ EQ Mini, EQ1, EQ1 Pro, EQ7 និង EQ3 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម