ស្ងាត់ៗ! រថយន្តអគ្គិសនីដំបូងរបស់ទួរគី ត្រៀមចូលរោងចក្រផលិត

យោយតាមគណនី Twitter របស់ក្រុមហ៊ុន TOGG បានបង្ហាញថារថយន្ត TOGG C-SUV របស់ខ្លួនកំពុងឈានឆ្ពោះទៅរកផលិតកម្ម បន្ទាប់ពីការរៀបចំតួររថយន្តបានរួចរាល់ ដោយផលិតកម្មនឹងចាប់ផ្តើមនាឆ្នាំក្រោយ ។

រថយន្ត​ដំបូង​របស់​ទួរគី​​មាន​ឈ្មោះ​ថា TOGG C-SUV ដែល​ជា​រថយន្ត​ប្រភេទ​អគ្គិសនី មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន។ TOGG មក​ពាក្យ​ពេញ​ថា​ “Türkiye’nin Otomobili Girisim Grubu” ឬ​ជា​ភាសា​អង់គ្លេស​ “Turkey’s Automobile Enterprise Group” ហើយ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ទួរគី​ធំៗ​ចំនួន ៥ ជា​មួយ​គោលដៅ​តែ​មួយ​គឺ​ផលិត​រថយន្ត​ក្នុង​ស្រុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ Daily Sabah បានរាយការណ៍ថា ៧៥ភាគរយនៃអ្នកផ្គត់ផ្គង់របស់ TOGG គឺជាអ្នកនៅទួរគី ហើយ ២៥ភាគរយទៀតមកពីអឺរ៉ុប និងអាស៊ី។

TOGG C-SUV ប្រភេទ Base នឹង​មាន​ម៉ូទ័រ​អគ្គិសនី​ដែល​ផ្ដល់​កម្លាំង​បាន ២០០ សេះ ចំណែក​ប្រភេទ AWD (ប៉ុង​ពីរ) អាច​ផ្ដល់​កម្លាំង​បាន​ ៤០០ សេះ។ រថយន្ត​នេះ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០២២ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​បញ្ចេញ​រថយន្ត​​សរុប ៥ ម៉ូដែល ដែល​ប្រើ​គ្រោង​ឆ្អឹង​រថយន្ត​អគ្គិសនី​នេះ។ TOGG C-SUV នឹង​មាន​ជម្រើស​អាគុយ​ចំនួន​ពីរ ដែល​មួយ​ជិះ​បាន​ចម្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ និង​មួយ​ទៀត​ជិះ​បាន ៥០០ គីឡូម៉ែត្រ។ TOGG ប្រាប់​ថា​អាគុយ​រថយន្ត​នឹង​អាច​សាក​ដល់ ៨០% ក្នុង​ពេល​មិន​ដល់ ៣០ នាទី​ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម