ស្ងាត់ៗ! SsangYong បញ្ចេញរូបភាព Teaser នៃរថយន្ត Torres ប្រភេទ SUV ជើងខ្លាំងខាង Off-Road សម្រាប់ទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SsangYong នៅតែស្វែងរកអតិថិជនដើម្បីគេចចេញពីការក្ស័យធន ដើម្បីបន្តការផលិតរថយន្តរបស់ខ្លួន ដោយបានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser របស់រថយន្ត Torres ប្រភេទ SUV នឹងមកជារថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុប។

ក្នុងនោះ SsangYong បានបាននិយាយថា រថយន្ត Torres នឹងក្លាយជាម៉ូដែលដំបូងដែលបញ្ចូលអត្តសញ្ញាណការរចនាថ្មីរបស់ខ្លួនដែលមានឈ្មោះថា “Powered by Toughness” និងរចនាប័ទ្មដ៏រឹងមាំនៃរថយន្ត SUV ត្រូវបានបង្កើតនៅលើគំនូសព្រាងកាលពីឆ្នាំមុន ជាមួយនឹងចង្កៀង LEDs រាងស្លីម ប៉ាណាមុខរចនាប័ទ្មតាមលំនាំរបស់រថយន្ត Jeep បន្ទះដែកការពារនៅលើកាង។ នៅក្នុងរូបភាពនោះ រថយន្តនេះត្រូវបានបំពាក់ដោយកង់សម្រាប់បើកបរលើផ្លូវលំបាក ឬ Off-Road ស្រោបដោយសំបកកង់ដ៏ក្រាស់សម្រាប់បើកបរលើគ្រប់ស្ថានភាពផ្លូវ និងដំឡើងអំពូលភ្លើងនៅលើដំបូលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកនាំពាក្យរបស់ SsangYong បានឲ្យដឹងថា រថយន្ត Torres នឹងបំពេញចន្លោះរវាង រថយន្តប្រភេទ SUV ពាក់កណ្តាលមធ្យមដូចជា Korando និងរថយន្ត SUV ធំដូចជា Rexton ។ បន្ថែមពីនេះ ក្រុមហ៊ុនសង្ឃឹមថា តាមរយៈការបង្កើតផ្នែកបន្ថែម វានឹងអាចបង្កើនចំណែកទីផ្សាររបស់ខ្លួន ដោយទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តប្រភេទ SUV ដែលមានរូបរាងរឹងមាំនេះ។

ជាមួយគ្នានេះ SsangYong នឹង​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជារទិញ​ទុក​ជា​មុន​សម្រាប់រថយន្ត Torres នៅ​ខែ​មិថុនា​នេះ ដោយ​ចាប់​ផ្ដើម​ពី​ទីផ្សារប្រទេស​កូរ៉េ ហើយរថយន្ត SUV ដែល​មាន​រហស្សនាម​ថា U100 នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​អឺរ៉ុប​នៅ​ចុង​ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម