ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ស្ងាត់! Chery ប្រកាសដំឡើងឡាន EV របស់ពួកគេនៅក្នុងទីផ្សារប្រទេសម៉ាឡេសុី

ស្ងាត់! Chery ប្រកាសដំឡើងឡាន EV របស់ពួកគេនៅក្នុងទីផ្សារប្រទេសម៉ាឡេសុី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Chery Malaysia បានប្រកាសថា រោងចក្រផលិតរថយន្ត Inokom ក្នុងទីក្រុង Kulim, Kedah នឹងត្រូវប្រើប្រាស់សម្រាប់ដំឡើងរថយន្ត Chery Omoda E5 ដើម្បីកាត់បន្ថយការចំណាយក្នុងការនាំចូលរថយន្ត ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាជននៅក្នុងតំបន់។

គួរឲដឹងថា រថយន្ត Chery Omoda E5 ត្រូវបានប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសម៉ាឡេសុីនៅក្នុងខែមិនា ឆ្នាំនេះ ក្នុងនាមជារថយន្ត EV ដំបូងរបស់ក្រុមហ៊ុន Chery នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយតម្លៃលក់បច្ចុប្បន្នខ្ទង់ ៣មុឺនដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Chery Omoda E5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានចំនួន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេលខ្ទង់ ​៧,៦វិនាទី គាំទ្រការសាកថ្ម DC អាចបញ្ចូលថ្មពី ៣០ ទៅ ៨០ភាគរយ ក្នុងរយៈពេលត្រឹមតែ ២៨ នាទី ប៉ុណ្ណោះ។ ក្នុងនោះរថយន្តនេះគាំទ្រមុខងារ Vehicle-to-Load (V2L) ដែលអាចផ្ដល់ថាមពល ៣,៣គីឡូវ៉ាត់ សម្រាប់ប្រើប្រាស់ផ្សេងៗ។

ក្នុងសេចក្តីថ្លែងការណ៍ លោក Leo Chen ប្រធានក្រុមហ៊ុន Chery Auto Malaysia បាននិយាយថា “ការដំឡើងរថយន្តនៅក្នុងស្រុកនេះ នឹងធ្វើឲតម្លៃលក់កាន់តែមានភាពប្រកួតប្រជែង ព្រមទាំងជួយបង្កើតការងារក្នុងស្រុកផងដែរ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម