រថយន្ត Porsche 911 Turbo S ធម្មតា មានតម្លៃខ្ទង់ ១៥០ ០០០ដុល្លារ។ ផ្ទុយទៅវិញ រថយន្ត Porsche 911 Turbo S ពណ៌បៃតង (Phyton Green Chromaflair) នេះវិញ មានតម្លៃរហូតដល់ទៅជិត ២៥០ ០០០ដុល្លារ ព្រោះគ្រាន់តែទឹកថ្នាំរបស់វាមានតម្លៃជាង ៩៧ ០០ដុល្លារទៅហើយ។
រថយន្ត Porsche 911 Turbo S ដែលមានពណ៌បៃតងដ៏រលើបរលោង និងស្រស់ស្អាតនេះ ត្រូវបានគេដាក់បង្ហាញនៅឯកម្មវិធី AvD Oldtimer Grand Prix នៅទីលានប្រណាំងរថយន្ត Nurburgring ក្នុងទីក្រុង Nurbur ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុន។
ពណ៌ថ្នាំដែលមានតម្លៃថ្លៃស្មើរថយន្ត Porsche 911 Carrera មួយគ្រឿងនេះ គឺជាគំរូមួយក្នុងចំណោមគំរូចំនួន៥ ដែលត្រូវបានផលិតជារៀងរាល់ឆ្នាំ ហើយអ្វីដែលធ្វើឲ្យវាមានតម្លៃថ្លៃបែបនេះ ក៏ដោយសារតែវាមានចំណាំងពន្លឺពណ៌ខុសគ្នាជាច្រើន ដូចជា ខៀវ មាស និង ស្វាយ ផងដែរ៕