BMW ចេញឡាន 3-Series ប្រភេទតួវែងថ្មីនៅឥណ្ឌា

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 3-Series ប្រភេទតួវែងថ្មីនៅក្នុងប្រទេសឥណ្ឌា ដោយហៅវាថា 3-Series Gran Limousine។

រថយន្ត BMW តួវែង 3-Series Gran Limousine នេះ នៅតែរក្សារូបរាងដ៏ស្រស់ស្អាតរបស់វាដដែល គ្រាន់តែមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងមុន ១១សង់ទីម៉ែត្រប៉ុណ្ណោះ សរុបស្មើនឹង ២ ៩៦១មីល្លីម៉ែត្រ។ ដោយឡែក ប្រវែងរថយន្តទាំងមូលបានឡើងដល់ ៤ ៨២៩មីល្លីម៉ែត្រ ប៉ុន្តែវានៅតែមិនវែងដូចជារថយន្ត 5-Series ដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត 3-Series Gran Limousine ក្រុមហ៊ុន BMW ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ 320 Ld Gran Limousine និង 330 Li Gran Limousine ហើយក៏ផ្តល់ជម្រើសចំនួន ២ម៉ូដែលដែរ គឺ Luxury Line និង M Sport First Edition។

គួរឲ្យដឹងថា រថយន្ត BMW 3-Series Gran Limousine នឹងមានតម្លៃចាប់ពីខ្ទង់ ៧០ ៥៧០ដុល្លារ នៅក្នុងប្រទេសឥណ្ឌា។ បើប្រៀបធៀបទៅនឹងរថយន្ត BMW 5-Series គឺថោកជាងប្រហែលខ្ទង់ ៦ពាន់ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម