ឡានកំពូលល្បឿនស៊េរីថ្មីរបស់ Bugatti នឹងលែងប្រើម៉ាស៊ីន១៦ស៊ីឡាំង

[ទីផ្សារបរទេស] អ្នកស្នងតំណែងរថយន្ត Bugatti Chiron នឹង​មិន​មាន​បំពាក់​ម៉ាស៊ីន Quad-Turbocharged ចំណុះ៨,០លីត្រ ១៦ស៊ីឡាំង ដ៏​ល្បីល្បាញតទៀតនោះទេ។

ថ្មីៗនេះ Bugatti បានបង្ហាញចេញរថយន្ត W16 Mistral នៅឯកម្មវិធី Monterey Car Week និងបានបញ្ជាក់ថាវាជាម៉ូដែល​ចុងក្រោយដែលនឹងប្រើប្រាស់ម៉ាស៊ីន១៦ស៊ីឡាំង។ ដោយឡែក Bugatti នឹងផ្លាស់ប្ដូរមកប្រើប្រាស់ម៉ាស៊ីនទំហំតូចជាង​មុន​លើ​រថយន្តនាពេលអនាគតរបស់ខ្លួន។

ពាណិជ្ជកម្ម

លក្ខណៈសម្បត្តិរបស់ម៉ាស៊ីនថ្មីដែលប្រើលើរថយន្ត Bugatti នាពេលអនាគត នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែ​គេ​ដឹង​ថា​វានឹងមានលាយឡំជាមួយថាមពលអគ្គិសនី។ អាចសន្និដ្ឋានបានថាចំនួនស៊ីឡាំងនឹងមានតិចជាងមុន ចំនួន Turbo ក៏តិច​ជាង​មុន ហើយវានឹងមានចំណុះតូចជាងម៉ាស៊ីន ១៦ស៊ីឡាំងនាពេលបច្ចុប្បន្ន។ ម៉ាស៊ីននេះដែរក៏អាចនឹងផលិតកម្លាំងបានតិចជាងមុន ដោយ​សារវានឹងទទួលបានជំនួយពីប្រព័ន្ធម៉ាស៊ីន Hybrid។

ប្រធានផ្នែកឌីហ្សាញរបស់ Bugatti បានឲ្យតម្រុយថារថយន្តម៉ូដែលថ្មីនឹងកាន់តែអស្ចារ្យជាងរថយន្ត Mistral ដោយ​លោក​មិន​បាន​និយាយអ្វីច្រើនឲ្យលម្អិតជាងនេះឡើយ៕

Sponsored