ជាអតិថិជន VIP របស់ Bugatti អញ្ចឹង! តើបច្ចុប្បន្ន Ronaldo មានរថយន្ត Bugatti ប៉ុន្មានគ្រឿងទៅ?

បើនិយាយពី Cristiano Ronaldo គាត់គឺត្រូវបានគេស្គាល់ថាជាកំពូល​កីឡាករ​បាល់ទាត់ដែល​មាន​ប្រជាប្រិយភាពមួយរូបនៅលើពិភពលោក។ ប៉ុន្តែបើក្រឡេកទៅមើលជ្រុងម្ខាងទៀត គាត់ក៏ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋី​​ប្រាក់​​លាន​ដុល្លារ​ ដែលបានជះលុយយ៉ាង​ច្រើន​សន្ធឹកក្នុងការទិញរថយន្ត​ទំនើបៗផងដែរ តួយ៉ាងដូចជារថយន្តម៉ាក Bugatti ជាដើម។​

ក្នុងនោះ បើយោងតាមចុះផ្សាយពីសារព៌ត័មានល្បីៗជាច្រើន ព្រមទាំងការបង្កោះរបស់លោកនៅលើ Instagram លោក គឺត្រូវបានគេដឹងថាមាននូវរថយន្ត Bugatti ចំនួនដល់ទៅ ៣ គ្រឿងឯណ្ណោះ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Bugatti Centodieciៈ ជារថយន្ត Bugatti ដែលផលិតត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក។ ជាធម្មតា កាលពីចេញដំបូងៗវាមានតម្លៃប្រហែល ៩ លានដុល្លារឯណ្ណោះ។
  • Bugatti Chironៈ រថយន្តនេះ គឺត្រូវបានគេដឹងថា គាត់គឺបានទិញវាកាលពីឆ្នាំ ២០១៧ ហើយថែមទាំងមានប៉ាក់អក្សរ “CR7” នៅលើក្បាលកៅអីទៀតផង។
  • Bugatti Veyron Grand Sportៈ ជារថយន្តសំណព្វចិត្តរបស់គាត់តែម្តង ហើយបើទោះបីជាធ្លាប់មានបញ្ហាគ្រោះថ្នាក់បន្តិចបន្តួចដោយសារអង្គរក្សរបស់គាត់កាលពីឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែបច្ចុប្បន្នវាគឺត្រូវបានគេជឿថាត្រូវបានជួសជុលរួចរាល់ទាំងស្រុងហើយ។

គួរបញ្ជាក់ថា​ បើទោះបីជា Ronaldo មាននូវរថយន្ត Bugatti ជាច្រើនគ្រឿងក៏ដោយ ក៏ប៉ុន្តែគាត់ក៏មានរថយន្តប្រណិតៗជាច្រើនគ្រឿងផ្សេងទៀតដូចជា Mercedes, Rolls Royce, Ferrari, McLaren, Porsche និង Lamborghini ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម