ក្រុមហ៊ុន Honda បានបញ្ចេញលក់រថយន្តប្រើអ៊ីដ្រូហ្សែន ម៉ូដែល Clarity ស៊េរីឆ្នាំ២០២០ ជាផ្លូវការ លើទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Honda Clarity ឆ្នាំ២០២០ បាន Update បន្ថែមលក្ខណៈពិសេសមកស្តង់ដារមួយចំនួន ដូចជា បំពាក់កញ្ចក់មើលចំហៀងមានមុខងារកម្តៅថ្មី, ធ្វើឲ្យប្រព័ន្ធ Audible Vehicle Alert System ដែលការពារអ្នកដំណើរថ្មើរជើងកាន់តែប្រសើរ, បន្ថែមពណ៌ក្រហមថ្មីហៅថា Crimson Pearl, មុខងារ Apple CarPlay, Android Auto និង Honda Sensing ជាដើម។
Honda អះអាងថា រថយន្ត Clarity អាចបើកបរបានចម្ងាយប្រហែល ៥៨០គីឡូម៉ែត្រ នៅពេលចាក់បំពេញអ៊ីដ្រូហ្សែនម្តង នៅស្ថានីយជាង ៤០កន្លែងទូទាំងរដ្ឋអាមេរិក ដោយចំណាយពេលត្រឹមតែ ៣ ទៅ ៥នាទីប៉ុណ្ណោះ។
គួរឲ្យដឹងថា រថយន្តមិនបញ្ចេញជាតិពុលនេះ មានកម្លាំង ១៧៤សេះ សមល្មមនឹងការបើកបរប្រចាំថ្ងៃរបស់មនុស្សភាគច្រើន៕