ឡានអគ្គិសនីខ្នាតធំរបស់វៀតណាម លក់តម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារនៅកាណាដា

[ទីផ្សារបរទេស] ក្រុមហ៊ុន VinFast បានបន្តផែនការពង្រីកវត្តមានលើទីផ្សារបរទេស ដោយទើបតែបានប្រកាសអំពីតម្លៃរថយន្តអគ្គិសនី VF 8 និង VF 9 សម្រាប់ទីផ្សារប្រទេសកាណាដា និងសម្រាប់ទីផ្សារអឺរ៉ុបសំខាន់ៗមួយចំនួនផងដែរ។

ក្នុងនោះ VinFast នឹងចាប់ផ្ដើមការដឹកជញ្ជូនរថយន្តអគ្គិសនីទាំងពីរចាប់ពីឆមាសទីពីរនៃឆ្នាំ២០២២នេះ ដោយរថយន្ត VF 8 ប្រភេទ Eco បើកបានចម្ងាយ ៤២០គ.ម និងចម្ងាយ ៤៧១គ.ម មួយមានតម្លៃចាប់ពីប្រមាណ ៣៩ ១៣៣ដុល្លារ និងមួយទៀតមានតម្លៃ​ចាប់ពីប្រមាណ ៣៩ ៤៤១ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្ត VF 8 Plus ដែលមានជម្រើសអាគុយពីរ អាចបើកបរចម្ងាយ ៤០០គ.ម និងចម្ងាយ ៤៤៧គ.ម មានតម្លៃចាប់ពីប្រមាណ ៤៥ ៦៧៥ដុល្លារ និងមួយទៀតមានតម្លៃចាប់ពី ៤៥ ៩៨២ដុល្លារ។

សម្រាប់ VF 9 វិញក៏មានជាប្រភេទ Eco និង Plus ដូចគ្នា ដែលមានជម្រើសអាគុយពីរប្រភេទ ដោយមានប្រភេទអាចបើកបរចម្ងាយចាប់ពី ៤២៣គ.ម និងមានប្រភេទអាចបើកបរបានចម្ងាយដល់ជិត ៦០០គ.ម ខណៈដែលតម្លៃលក់មានចាប់ពីប្រមាណ ៥៣ ២១៧ដុល្លារ ដល់ប្រមាណ ៥៨ ៦៨១ដុល្លារ។

បន្ថែមពីនេះដែរ VinFast ក៏មានផ្ដល់ជូនជម្រើសជួលជិះប្រចាំខែផងដែរ ដោយមានតម្លៃចាប់ពី ១០៧ដុល្លារ ក្នុងមួយខែ សម្រាប់ការបើកបរដោយមិនមានកំណត់ចម្ងាយ។ ចំពោះតម្លៃប្រមាណ ៣០ដុល្លារសម្រាប់ VF 8 និងតម្លៃ  ៤៥ដុល្លារ សម្រាប់ VF 9 ក៏មានផងដែរ ប៉ុន្តែមិនអាចបើកបរលើសពី ៥០០គ.មឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម