តម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មីចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែមីនានេះ ឡើងចាប់ពី ៥០០រៀល

[ទីផ្សារក្នុងស្រុក] នាព្រឹកនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ចេញនូវតម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មី ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។​ ក្នុងនោះដែរយើងឃើញថាសម្រាប់តម្លៃប្រេងក្នុងសប្តាហ៍ថ្មីនេះគឺ មានតម្លៃថ្លៃជាងកាលពីសប្តាហ៍មុន ដោយតម្លៃសាំងធម្មតាប្រភេទ EA92 មានតម្លៃលក់ចាប់ពី ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៥០០រៀល និងសម្រាប់ប្រេងម៉ាស៊ូតវិញពីតម្លៃ ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៨០០រៀល។

គួរបញ្ជាក់ផងដែរ សម្រាប់តម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិជាក់ស្តែង ចាប់ពីថ្ងៃទី ១៦ ដល់៣១ ខែមីនា ឆ្នាំ២០២២ នឹងត្រូវលក់ ៥ ៤៦០រៀល/១លីត្រ សម្រាប់សាំងប្រភេទ EA92 និង ៥ ៤៦០រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/លីត្រ ដោយលក់ចាប់ពី ៥ ៣០០រៀល/លីត្រ សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូតតម្លៃ ៥ ៣០០រៀល/លីត្រ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសផ្លូវការខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ប្រភពៈ ក្រសួងពាណិជ្ជកម្ម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម