ឡានអគ្គិសនីដំបូងរបស់ SUzuki ទំនងប្រើគ្រឿងរបស់ Toyota

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តជប៉ុន Suzuki បាន​បញ្ជាក់អំពីការប្ដេជ្ញា​រប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ​២០២៥ ដែលរថយន្តដំបូងនេះអាចនឹងប្រើប្រាស់ធាតុផ្សំសំខាន់​ជាមួយ​រថយន្តអគ្គិសនីខា្នតតូចរបស់ Toyota។

ព័ត៌មានអំពីរថយន្តអគ្គិសនីដំបូងរបស់ Suzuki នៅមិនទាន់បានប្រកាសចេញនៅឡើយទេ ប៉ុន្តែ​ក្រុមហ៊ុន​ធ្លាប់បាន​បង្ហាញ​រូបរាង Concept នៃរថយន្តអគ្គិសនីនេះនៅអំឡុងដើមឆ្នាំ២០២០កន្លងទៅ ដោយមានឈ្មោះថា Futuro-E ដែល​រូបរាងរបស់​វា​ស្រដៀង​នឹងរថយន្ត Concept ថ្មីៗនេះរបស់ Toyota ដែលអាចចេញលក់ជាមួយឈ្មោះថា BZ3X។

ពាណិជ្ជកម្ម

ខណៈដែលការចុះផ្សាយមួយចំនួនបានលើកឡើងថា Suzuki អាចនឹងផលិតរថយន្តចេញពីរថយន្ត Toyota BZ4X ប៉ុន្តែ​រូប​រាង​តូច​របស់ Futuro-E របស់ Suzuki គឺស្រដៀងគ្នាទៅនឹងរថយន្តអនាគត BZ3X របស់ Toyota ទៅវិញទេ។

Suzuki តែងតែសហការយ៉ាងជិតស្និទ្ធជាមួយ Toyota ដោយក្រុមហ៊ុន​ទាំងពីរបានចែករំលែក​រថយន្តមួយចំនួននៅ​ទីផ្សារ​បរទេស​ មាន​ដូច​ជា​រថយន្ត Suzuki Across ដែលផលិតតាមរថយន្ត Toyota RAV4 PHEV និងរថយន្ត Suzuki Swace ដែល​ផលិតតាមរថយន្ត Toyota Corolla ជាដើម៕

 

 

Sponsored