ឡានអគ្គិសនីរបស់ XPeng​ លក់បានចំនួន ៦,២២៥ គ្រឿង ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កើនឡើង ១៨០% ពីមួយឆ្នាំទៅមួយឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត XPeng បានធ្វើការប្រកាសពីការលក់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបានកើនឡើង ១៨០% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួនសរុប ៦,២២៥ គ្រឿង។ ខណៈ បច្ចុប្បន្ននេះ ក្រុមហ៊ុន XPeng មានរថយន្តចំនួន ៣ គ្រឿងដាក់លក់ ដែលសុទ្ធសឹងជារថយន្តអគ្គិសនី ដោយរថយន្ត P7 លក់ដាច់ជាងគេ។

ការលក់រថយន្តតាមម៉ួដែលរបស់ Xpeng ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយ Xpeng P7 លក់បានចំនួន ៣,៥៣៧ គ្រឿង កើនឡើង ១៥១% ពីមួយឆ្នាំទៅមួយឆ្នាំ, XPeng P5 លក់បានចំនួន ២,០៥៩ គ្រឿង,  Xpeng G3/G3i លក់បានចំនួន ៦២៩ គ្រឿង ធ្លាក់ចុះ ២៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ដោយសរុបលក់បានចំនួន ៦,២២៥ គ្រឿង កើនឡើង ១៨០% ពីមួយឆ្នាំទៅមួយឆ្នាំ។

ពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ការលក់រថយន្តសរុបក្នុងឆ្នាំ ២០២២ សម្រាប់រថយន្តអគ្គិសនី P7 លក់បាន ១០,២៤៤ គ្រឿងនិងកើនឡើង ១០០% ពីមួយឆ្នាំទៅមួយឆ្នាំ, P5 លក់បានចំនួន ៦,០៨៨ គ្រឿង, G3/G3i លក់បានចំនួន ២,៨១៥ គ្រឿងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនិងចំនួនលក់សរុបបាន ១៩,១៤៧ គ្រឿង កើនឡើង ១៣២%។ សរុបមក XPeng បានការលក់រថយន្តអគ្គិសនីច្រើនជាង ១៥៧,០០០ គ្រឿង។

ក្នុងនោះ ក្រុមហ៊ុន XPeng បាននិយាយថាការធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យានៅរោងចក្រ Zhaoqing ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិនចាប់ពីចុងខែមករាដល់ដើមខែកុម្ភៈត្រូវបានបញ្ចប់​ ដែលធ្វើឲ្យផលិតកម្មត្រឡប់ទៅដូចដើមវិញ ខណៈពេលដែលវាអាចបង្កើនអត្រាផលិតកម្មយ៉ាងខ្លាំង។

គួរឲ្យដឹងថា XPeng គឺថាក្រុមហ៊ុនកំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅអឺរ៉ុប ក្រៅពីប្រទេសន័រវេស រថយន្តអគ្គិសនី XPeng ក្នុងពេលឆាប់ៗនេះ នឹងមាននៅក្នុងប្រទេសស៊ុយអែត និងហូឡង់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ផងដែរ៕

Sponsored