[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lucid បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Lucid Gravity ស៊េរីថ្មីចុងក្រោយ ប្រភេទ mid-size SUV ជាមួយតម្លៃលក់ចាប់ពី ៧៩ ៩០០ ដុល្លារ ដល់ ៩៤ ៩០០ ដុល្លារ ។
Lucid មិនបានបញ្ជាក់លម្អិតច្រើនអេ ប៉ុន្តែបានបញ្ជាក់ថាម៉ូដែលដំបូងនឹងត្រូវបានផ្តល់ជូន មានតម្លៃ ៩៤ ៩០០ ដុល្លារ ដែលបំពាក់ម៉ូទ័រអ្គិសនី មានកម្លាំងលើសពី ៨០០ សេះ និងអាចបើកបរបានចម្ងាយ ៧០៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធជើងក្រោមប្រភេទ Air Suspension រួមទាំងថាសកង់ទំហំ ២០អ៉ីញ ដល់ ២៣អ៉ីញផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កោងទំហំធំ រួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត រួមទាំងអេក្រង់ touchscreen នៅកណ្តាលកុងស៊ូលផងដែរ ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយឧបករណ៍បំពងសំលេង ២២ ចំណុច និងកៅអីខាងមុខមានមុខងារខ្យល់/កំដៅ និងម៉ាស្សាទៀតផង ៕
គួរបញ្ជាកផងដែរថា Lucid Gravity បានចាប់ផ្តើមចូលផលិតកម្មជាផ្លូវការហើយ ខណៈការចេញលក់នឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៥ ៕