ឡានអគ្គិសនីសុទ្ធតម្លៃខ្ទង់ ១៤មុឺនដុល្លាររបស់ BYD ប្រភេទ sedan មានកម្លាំងដល់ទៅជាង ១ពាន់សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត YangWang ស្ថិតនៅក្រោមការគ្រប់គ្រង់របស់ BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD YangWang U7 ប្រភេទ sedan ដែលមានកម្លាំងសេះរហូតដល់ ១ ០០០ សេះ ជាមួយតម្លៃលក់អាចឈានដល់ ១៤០ ០០០ ដុល្លារនៅប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e⁴ platform ទោះបីជាទំហំ និងលក្ខណៈបច្ចេកទេសពិតប្រាកដសម្រាប់រថយន្តស្ព័រមិនទាន់ត្រូវបានដឹងក៏ដោយ ប៉ុន្តែរថយន្ត U7 ត្រូវបានគេរំពឹងថា បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ (quad-motor) ដែលអាចផលិតកម្លាំងបានដល់ទៅ ១០០៦ សេះឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD YangWang U7 ត្រូវបានផលិតឡើងនៅអតិតអ្នកឌីស្សាញរបស់ក្រុមហ៊ុន Audi ដែលត្រូវបានយកការឌីស្សាញមួយចំនួនចេញពីរថយន្ត BYD Seal រួមមានចង្កៀងបំភ្លឺផ្លូវ ព្រមទាំងអំពូលបំភ្លឺពេលថ្ងៃជាដើម ។ លើសពីនេះ រថយន្តនេះ មានកម្រិតចាញ់ខ្យល់ត្រឹមតែ 0,195 Cd ប៉ុណ្ណោះ ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម