ឡានអគ្គិសនីសុទ្ធ Chery OMODA 5 EV សាកភ្លើងពេញម្តងជិះបាន ៤៥០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Omoda 5 ev ដែលផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប នៅឯពិពណ៌រថយន្ត Geneva International Motor Show នៅប្រទេសកាតាមុនពេលចេញលក់ជាផ្លូវការនៅឆ្នាំក្រោយ ។

សម្រាប់រថយន្ត OMODA 5 EV មាន​ទំហំ​ស្រដៀង​គ្នា​នឹង​រថយន្តអគ្គិសនីសុទ្ធ BYD ATTO 3 ដែល​កំពុង​ដាក់​លក់​បច្ចុប្បន្ន ដោយមានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៨៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ​ការ​រចនា​ផ្នែក​ខាង​ក្រៅ​នៅ​តែ​ដូច​គ្នា​នឹង​ម៉ូដែលលក់ក្នុងទីផ្សារប្រទេស​ចិន​ដែល​មានប៉ាណាមុខចបិទជិត អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED ព្រមទាំងបំពាក់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ បំពាក់ដោយម៉ូទ័រអគ្គីសនីមានកម្លាំង ២០៤ សេះ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកពី ០-៨០% ប្រើរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម