ឡានអគ្គិសនីសុទ្ធ Foxtron Model C សាកថ្មម្តងជិះបាន ៧០០ គីឡូម៉ែត្រ នឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៣

[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Foxconn បានបង្ហាញជាផ្លូវការនៅម៉ាករថយន្តអគ្គិសនីរបស់ខ្លួនគឺ Foxtron នៅឯពិធី Hon Hai Technology Day 2021 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Hon Hai Group និង Yulon Motor ។

ខណៈពេលឥលូវនេះ Foxconn បានបញ្ចេញ Model C នឹងត្រូវបានគេរំពឹងថាជារថយន្តប្រភេទ SUV ខ្នាតកណ្តាលអគ្គិសនីសុទ្ធ ​មាន​ប្រវែង​តួខ្លួនសរុប ៤,៦៤០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២,៨៦០ ម.ម នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០២៣ ដោយរំពឹងថាតម្លៃលក់គឺចាប់ពី ៣៦ ០៩០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​អំពី​ Model C ថ្មីត្រូវបានរំពឹងថាអាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៧០០ ញូតុនម៉ែត្រ ប្រព័ន្ធបើកបរវិលកង់ទាំងបួន និងអាចបង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ៣,៨ វិនាទី អាចបើកបរបាន ៧០០ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

ក្នុងនោះ លោក Jack Cheng នាយកប្រតិបត្តិនៃអង្គភាព Foxconn Electric Vehicle បានបង្ហាញគ្រោងឆ្អឹង MIH ជាមួយដៃគូជាង ១,៦០០ រួមទាំងក្រុមហ៊ុនផលិតរថយន្តផងដែរ។ លើសពីនេះ ក្រុមហ៊ុន software ដូចជា Microsoft, Bosh ឬ Nvidia និងក្រុមហ៊ុនផលិតរថយន្តដែលបានសហការជាមួយ Foxconn រួមទាំង Byton, Fisker និង Stellantis ក៏បានចូលរួមកិច្ចពិភាក្សាផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Foxconn ក៏បានសន្យាថានឹងចាប់ផ្តើមផលិតអាគុយ solid-state រួមគ្នាជាមួយ CATL (Ningde) និង SES (Massachusetts Solid Energy) ក្នុងឆ្នាំ ២០២៤ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម