ឡានអគ្គិសនីសុទ្ធ MG ROEWE R7 សាកភ្លើងម្តងរត់បាន ៦៤០ គីឡូម៉ែត្រ បង្ហាញខ្លួននៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធ ROEWE R7 EV ដែលបច្ចុប្បន្នកំពុងធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចេញលក់ជាផ្លូវការនៅឆាប់ៗនេះ ។

MG R7 EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៣៦ សេះ និងកម្លាំងរមួលញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ដោយការឌីស្សាញផ្តោតទៅលើប្រព័ន្ធជ្រែកខ្យល់ Aerodynamic ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាឧបករណ៍បំពងសឡេងម៉ាក Bose ដល់ទៅ ១៤ចំនុច ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ ROEWE Pilot Intelligent Driving Assistance System ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម