ឡាន RAM 1500 TRX ស៊េរីឆ្នាំ២០២២ ឡើងថ្លៃរាប់ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ram បានធ្វើបច្ចុប្បន្នភាពវិបសាយរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក ដោយបានឲ្យដឹងថារថយន្ត Ram 1500 TRX ស៊េរីឆ្នាំ២០២២ មានការឡើងថ្លៃរាប់ពាន់ដុល្លារបើធៀបនឹងស៊េរីឆ្នាំ២០២១។

រថយន្ត Ram 1500 TRX ស៊េរីឆ្នាំ២០២២ លើទីផ្សារសហរដ្ឋអាមេរិកបានកំណត់តម្លៃលក់ចេញពីរោងចក្រគឺចាប់ពី ៧៦ ៨៨០ដុល្លារ ខណៈដែលស៊េរីឆ្នាំ២០២១ គឺមានតម្លៃចាប់ពី ៧០ ៤២៥ដុល្លារ។ បន្ថែមពីនេះថ្លៃដឹកជញ្ជូនក៏បានឡើងថ្លៃ១០០ដុល្លារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ram មិនបានផ្ដល់ហេតុផលជាក់លាក់សម្រាប់ការឡើងថ្លៃនៃរថយន្ត Ram 1500 TRX ស៊េរីឆ្នាំ២០២២ លើទីផ្សារសហរដ្ឋអាមេរិកឡើយ ប៉ុន្តែ​ការឡើងថ្លៃនេះទំនងជា​ដោយ​សារ​កត្តាអតិផរណានៃសេដ្ឋកិច្ច។ កត្តានេះបានធ្វើឲ្យ​ក្រុមហ៊ុនផលិតរថយន្ត​ចំណាយច្រើនជាងមុន​ក្នុងប្រតិបត្តិការអាជីវកម្ម។

មិនត្រឹមតែរថយន្តថ្មីប៉ុណ្ណោះទេដែលបានឡើងថ្លៃ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ​តម្លៃរថយន្តមួយទឹកនៅសហរដ្ឋអាមេរិកភាគច្រើនក៏បានឡើងថ្លៃ ហើយថែមទាំងឡើងថ្លៃដល់កម្រិតខ្ពស់មួយមិនធ្លាប់មាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម