[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Drako Motors បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនី Drako Dragon មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខរបស់ខ្លួន ជាមួយការរំពឹងថាមានតម្លៃថ្លៃដោយសាររថយន្ត GTE មានតម្លៃ ១,២៥ លានដុល្លារ។
Drako បានមកដល់ដំបូងនៅលើឆាករថយន្តកាលពីប៉ុន្មានឆ្នាំមុនជាមួយនឹងរថយន្ត GTE ដែលមានមូលដ្ឋាននៅ Fisker Karma ក្នុងនោះរថយន្ត Dragon នឹងយកទម្រង់នៃប្រភេទរថយន្តប្រភេទ Coupe Crossover ហើយនៅក្នុងការដាក់បង្ហាញរថយន្តនេះ ក្រុមហ៊ុនផលិតរថយន្តបានធ្វើការអះអាងយ៉ាងក្លាហានអំពីវា។
តាមរូបភាព Teaser នេះមិនបង្ហាញពីអ្វីច្រើនអំពីរថយន្តនោះទេ ប៉ុន្តែមានចង្កៀងមុខរាងស្រួចជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, ប៉ាណាមុខ និងកាងខាងមុខរាងកោង ហើយទ្វារត្រូវបានរចនាបើកទៅលើឲ្យឈ្មោះថា gullwing-doors ។ លើសពីនេះ រថយន្តនេះមើលទៅដូចជាមាន ៤ ឬ ៥ កៅអីហាក់បីដូចជា Drako ប្រហែលជាបានទទួលយកការបំផុសគំនិតក្នុងការរចនាមួយចំនួនពី Koenigsegg Gemera ក្នុងការរចនាកៅអី ៤ ដ៏ប្រណិតដែលមានទ្វារ ២។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបានរហូលដល់ ២ ០០០ សេះ អាចបង្កឿនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ១,៩ វិនាទី និងល្បឿនអតិបរម៉ា ៣២២ គីឡូម៉ែត្រ/ម៉ោង៕