ម៉ូតូអគ្គិសនី Honda U-Go សាកថ្មពេញម្តងជិះបានចម្ងាយ ១៣០ គ.ម តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនម៉ូតូ Honda បញ្ចេញនូវម៉ូឌែល U-Go ប្រើប្រាស់អគ្គិសនី ជាមួយនឹងការសាកថ្មពេញម្តងជិះបានចម្ងាយ ១៣០ គីទ្បូម៉ែត្រក្នុងប្រទេសចិន។

សម្រាប់ម៉ូតូអគ្គិសនី Honda U-Go បានបំពាក់នូវភ្លើង LED ជុំវិញម៉ូតូ, កុងទ័រឌីជីថល, រន្ធ USB, Smart Key និងប្រអប់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពជាដើម។ បន្ថែមពីនេះវាការមាន Driving modes សម្រាប់ឱ្យជ្រើសរើសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី Honda U-Go មានជម្រើស ២ ម៉ូឌែល EV បំពាក់នូវម៉ូទ័រអគ្គិសនី ១ ២០០ វ៉ាត់ ផលិតកម្លាំង ២,៤សេះបង្កើនល្បឿន ៥៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយទ្បែកចំពោះម៉ូឌែល EM បំពាក់នូវម៉ូទ័រអគ្គិសនី ៨០០ វ៉ាត់ បង្កើនល្បឿនកំពូល ៤៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ថែមពីនេះ ម៉ូតូអគ្គិសនី Honda U-Go ប្រើប្រាស់អាគុយប្រភេទលីចូម ៤៨ វ៉ុល ដោយការសាកពេញម្តង អាចរត់បានចម្ងាយរហូតដល់ ១៣០គីឡូម៉ែត្រ ។

យ៉ាងណាមិញចំពោះតម្លៃ របស់ Honda U-GO នៅក្នុងប្រទេសចិនមានជម្រើស ២ ម៉ូឌែល EM តម្លៃ ១ ១៤៥ ដុល្លារ និង EV តម្លៃ ១ ២៣៥ ដុល្លារ​៕

ប្រភព៖ Greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម