ឡានអគ្គិសនី Ford Mustang Mach-E លក់នៅអឺរ៉ុប សាកភ្លើងមួយពេញ ជិះបាន៦០០គ.ម៉

ក្រុមហ៊ុន Ford នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១៨ម៉ូដែលនៅអឺរ៉ុប មុនដាច់ឆ្នាំ២០២០ នេះ ខណៈរថយន្តដំបូងបង្អស់គឺ Mach-E។

រថយន្ត Ford Mustang Mach-E ប្រភេទ Extended Range ដែលប្រើប៉ុងមួយវិលកង់ក្រោយ នឹងអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ អាគុយរបស់វាក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដោយសាកភ្លើងតាមរយៈខ្សែកម្លាំង ១៥០គីឡូវ៉ាត់ ត្រឹម១០នាទី អាចឡើងដល់ជិត ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម Ford បានឲ្យដឹងថា Mustang Mach-E ប្រភេទ Extended Range ដែលប្រើប៉ុងមួយវិលកង់ក្រោយ គឺជាម៉ូដែលពិសេសនិយមបំផុតក្នុងចំណោម SUV អត់ប្រើសាំងរបស់ខ្លួន។

សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក Mustang Mach-E មានចំនួន ៥ម៉ូដែល ដោយមានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម