ឡានអគ្គិសនី Kia Soul EV ឆ្នាំ ២០២០ សាកភ្លើងម្តងជិះបាន ៤០០គ.ម៉

Kia Soul EV ស៊េរី​ឆ្នាំ ២០២០ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ ។ ទីភ្នាក់ងារ​ EPA ក៏បានបញ្ចេញ​ចម្ងាយសរុប ​ដែលវា​អាច​បើកបាន ​ក្រោយ​សាក​ភ្លើង​ពេញ គឺ ២៤៣ ម៉ាយ៍ ឬ ៣៩១ គីឡូម៉ែត្រ។

Kia Soul EV ប្រើ​អាគុយ​កម្លាំង ៦៤ គីឡូវ៉ាត់​ម៉ោង និង ម៉ូទ័រ​អគ្គិសនី​មួយ មាន​កម្លាំង​​សរុប ២០១ សេះ។ ជាមួយ​នឹង​ចម្ងាយ ៣៩១ គីឡូម៉ែត្រ ធ្វើឲ្យ Soul EV អាច​រត់​បាន​ឆ្ងាយ​ជាង​រថយន្ត​អគ្គិសនី​ដទៃ​ទៀត​របស់ Kia ដូចជា Niro EV ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Soul EV ថ្មី ទទួល​បាន​ការអាប់ដេតយ៉ាង​ធំ​មួយ ព្រោះ Soul EV ​ជំនាន់មុន អាច​រត់​បាន​ចម្ងាយ​ត្រឹមតែ ១១១ ម៉ាយ៍ ឬ ១៧៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ។

បើ​ប្រៀបធៀប​ទៅ​នឹង​គូប្រជែង​វិញ រថយន្ត Kia Soul EV នៅ​តែ​អាច​យក​ឈ្នះ Nissan Leaf E+ ដែល​អាច​រត់​បាន​ចម្ងាយ ២២៦ ម៉ាយ៍ ឬ ៣៦៣ គីឡូម៉ែត្រ និង Chevrolet Bolt EV ដែល​អាច​រត់​បាន​ចម្ងាយ ២៣៨ ម៉ាយ៍ ឬ ៣៨៣ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម