ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឡានអគ្គិសនី Volkswagen ID.4 ប្រភេទប៉ុងពីរបង្ហាញតម្លៃលក់ចាប់ពីជាង ៤ម៉ឺនដុល្លារស្ដើងឡើង

ឡានអគ្គិសនី Volkswagen ID.4 ប្រភេទប៉ុងពីរបង្ហាញតម្លៃលក់ចាប់ពីជាង ៤ម៉ឺនដុល្លារស្ដើងឡើង

ក្រុមហ៊ុន Volkswagen បានបង្ហាញចេញជាផ្លូវការនូវតម្លៃលក់នៃរថយន្តអគ្គិសនី SUV ដំបូងរបស់ខ្លួននៅទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ AWD ដែលមានតម្លៃចាប់ផ្ដើមពី ៤៣ ៦៧៥ដុល្លារឡើងទៅ។

ជាមួយតម្លៃខាងលើនេះ Volkswagen អះអាងថាវាជារថយន្តអគ្គិសនីប្រើប្រព័ន្ធបើកបរ AWD ដែលមានតម្លៃធូរថ្លៃជាងគេលើទីផ្សារ។ រថយន្ត ID.4 ប្រភេទ AWD មានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២៩៥សេះ ដែលអាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរមានចែកចេញជាប្រភេទ AWD Pro និង AWD Pro S ដែលមានបំពាក់ដោយអាគុយចំណុះ ៧៧គីឡូវ៉ាត់ម៉ោងដូចគ្នា ដោយប្រភេទ AWD Pro អាចបើកបរបានចម្ងាយប្រមាណ ៣៨៦គីឡូម៉ែត្រ និង AWD Pro S អាចជិះបានចម្ងាយ ៤០០គីឡូម៉ែត្រ។

រថយន្ត ID.4 AWD Pro មានតម្លៃចាប់ពី ៤៣ ៦៧៥ដុល្លារ ខណៈដែលរថយន្ត ID.4 AWD Pro S វិញមានតម្លៃចាប់ផ្ដើមពី ៤៨ ១៧៥ដុល្លារ ហើយរថយន្តទាំងពីរនេះរំពឹងថានឹងមានលក់លើទីផ្សារនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម