ឡានអគ្គិសនី Volvo នឹងចេញលក់នៅថៃ ដោយអត់គិតពន្ធនាំចូល

រថយន្តអគ្គិសនីដំបូងរបស់ Volvo គឺ Volvo XC40 Recharge នឹងចេញលក់ជាផ្លូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ជាលើកដំបូងគឺនៅប្រទេសថៃនៅក្នុងខែមីនា ដែលជារថយន្តនាំចូលពីប្រទេសចិនផ្ទាល់។

គួរដឹងថារដ្ឋាភិបាលប្រទេសថៃមិនបានកំណត់យកពន្ធនាំចូលនោះឡើយសម្រាប់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ដែលធ្វើឲ្យរថយន្ត Volvo XC40 Recharge នឹងកាន់តែទាក់ទាញ។ ដោយឡែកសម្រាប់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប នៅប្រទេសថៃបានកំណត់យកពន្ធ ២០% ៤០% និង ៨០%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដំបូងរបស់ Volvo បានចេញមុខជាលើកដំបូងកាលពីខែតុលាឆ្នាំ ២០១៩ ដែលវាមានម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៤០៣សេះ និងមានកម្លាំងបញ្ជូនទៅដល់កង់រថយន្តទាំងបួនតែម្ដង។ រថយន្តនេះមានអាគុយចំណុះ ៧៨គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយ ៤១៨គីឡូម៉ែត្រ ហើយចំណាយពេលសាកភ្លើង ៨ម៉ោងទើបចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម