ឡានអត់ប្រើសាំងដំបូងបង្អស់របស់ Volvo តម្លៃ៥ម៉ឺនដុល្លារ កំពុងលក់ដាច់ខ្លាំង

ក្រុមហ៊ុន Volvo បានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល XC40 Recharge ខណៈក្រុមហ៊ុនរថយន្តស៊ុយអែតនេះ មានបំណងចង់លក់រថយន្តអគ្គិសនីឲ្យបាន ៥០% នៃចំនួនលក់រថយន្តសរុប ត្រឹមឆ្នាំ២០២៥។

យ៉ាងណាក៏ដោយ ចាប់តាំងពី XC40 បានបង្ហាញខ្លួនកាលពីខែតុលា ឆ្នាំ២០១៩ មក ក្រុមហ៊ុន Volvo ទទួលបានការចាប់អារម្មណ៍ពីអតិថិជនរាប់ពាន់នាក់ និងការបញ្ជាទិញរាប់ពាន់គ្រឿងផងដែរ ស្របពេលដែលការលក់ជាផ្លូវការ មិនទាន់ទាំងចាប់ផ្តើមផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ក្រុមហ៊ុន Volvo លោក Hakan Samuelsson បានឲ្យដឹងថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួននេះនឹងមានតម្លៃចាប់ពីខ្ទង់ ៥០ ០០០ដុល្លារ ថោកជាងគូប្រជែង Tesla Model X ដែលចាប់ពី ៨៤ ៩៩០ដុល្លារ និង Jaguar I-Pace តម្លៃ ៦៩ ៨៥០ដុល្លារ។

Volvo XC40 Recharge បំពាក់កញ្ចប់អាគុយអគ្គិសនីដែលមានកម្លាំងសរុប ៤០៨សេះ ហើយអាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ បើប្រើប្រព័ន្ធសាកភ្លើងល្បឿនលឿន វាអាចសាកភ្លើងឡើងដល់ ៨០% ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម