ឡាន BMW 3-Series ប្រភេទអគ្គិសនីសុទ្ធ អាចបង្ហាញខ្លួនឆ្នាំ២០២៥

[ទីផ្សារបរទេស] តាមការបង្ហោះថ្មីៗរបស់ BimmerPost បានអះអាងថារថយន្ត BMW 3 Series ស៊េរីឆ្នាំ២០២៧ នឹង​មាន​តែ​ជម្រើស​ប្រើអគ្គិសនីសុទ្ធប៉ុណ្ណោះ ដែលមានន័យថាម៉ាស៊ីន ៤ស៊ីឡាំង និង៦ស៊ីឡាំង នាពេលបច្ចុប្បន្ននឹងត្រូវបោះបង់ចោល។

ការបង្ហោះនេះគឺមានប្រភពចេញពីអ្នកប្រើប្រាស់ឈ្មោះ ynguldyn ដែល​ធ្លាប់មានប្រវត្តិចែករំលែក​ដំណឹង​ត្រូវៗ​អំពី​រឿងរ៉ាវ​ដែល​គ្រោង​កើតឡើង។ ជាក់ស្ដែង​អ្នកប្រើប្រាស់រូបនេះធ្លាប់បានលើកឡើងថា រថយន្ត M2 សម្រាប់លក់នៅ​សហរដ្ឋអាមេរិក នឹង​មាន​ប្រអប់​លេខដៃ ហើយមួយខែក្រោយមកដំណឹងនេះពិតជាក្លាយជាការពិតមែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកតាមប្រភព បានឲ្យដឹងថារថយន្ត 3 Series ជំនាន់បច្ចុប្បន្ននេះបានកំណត់ថាឈប់ផលិតនៅខែតុលា ឆ្នាំ២០២៥ ខណៈដែលប្រភេទ Touring ដូចជា M3 Touring អាចបន្តផលិតដល់​ខែមិថុនា ឆ្នាំ២០២៦។ ប៉ុន្តែកាល​បរិច្ឆេទទាំងនេះ​បាន​លើក​ទៅ​ដល់​ខែ​មិថុនា និងខែតុលា ឆ្នាំ២០២៧វិញ។

ជាជាងការអភិវឌ្ឍន៍រថយន្ត 3 Series ជំនាន់ថ្មី BMW នឹងប្រកាសចេញរថយន្ត i3 ដែលជា​រថយន្ត​អគ្គិសនីសុទ្ធ​នៅ​ក្នុង​ឆ្នាំ​២០២៧ ជាការប្រកាសលក្ខណៈ​សកលលោក។ យ៉ាងណារថយន្តនេះនឹងប្រកាសចេញមុនគេលើទីផ្សារប្រទេសហុងគ្រី នៅក្នុងឆ្នាំ២០២៥ រួច​ទើបបន្តចេញលក់នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម