Honda CG125 Special បានដាក់លក់ជាផ្លូវការ តម្លៃខ្ទង់ ១ ពាន់ដុល្លារ នៅចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានដាក់លក់ម៉ូតូ CG125 Special ស៊េរីឆ្នាំ ២០២២ ជាផ្លុវការ នៅក្នងប្រទេសចិន ប្រភេទចង្កឹះលេង មានរូបរាងបែប Classic, បំពាក់គ្រឿងទំនើប និងជួយសំចៃសាំងរហូត ១ លីត្រអាចជិះបានចម្ងាយរាប់សិបគីទ្បូម៉ែត្រ។

ម៉ូតូចង្កះលេខ CG125 Special រចនាទ្បើងបែប Classic ដោយសង្កេតមើលទៅរូបរាងស្អាតដែលបំពាក់មកជាមួយចង្កៀងមុខរាងចតុកោណកែង រួមនឹងភ្លើងស៊ីញ៉ូរខាងក្រោយប្រើប្រាស់អំពូល Halogen ជំនួយដោយ LED, កុងទ័ររធម្មតាអាចបង្ហាញព័ត៌មានសាំង និងល្បឿនពេលបើកបរជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះម៉ូតូចង្កះលេខ CG125 Special បានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង Air-Cooled ផលិតកម្លាំង ៩,៨សេះ និងកម្លាំងរមួល ៩,៥ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៥៦ គ.ម ឬ ចាក់ម៉ាពេញ ៨ លីត្រ អាចរត់បានចម្ងាយ ៤៥០ គ.ម ។

សម្រាប់ម៉ូតូចង្កះលេខ CG125 Special ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១,១១២ ដុល្លារសហរដ្ឋអាមេរិកនៅលើទីផ្សារក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម