ឡាន Ford F-150 Raptor ឆ្នាំ ២០២១ បង្ហាញរូបរាងជាលើកដំបូង

Ford បាន​បង្ហាញ​ចេញ​រថយន្ត F-150 ស៊េរី​ឆ្នាំ ២០២១ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ ហើយ​ពេល​នេះ​រថយន្ត F-150 Raptor ស៊េរី​ថ្មី​ចាប់ផ្ដើម​បង្ហាញ​រូបរាង​ជា​បណ្ដើរៗ​ហើយ។

ការ​រចនា​នៃ​រូបរាង​រថយន្ត F-150 Raptor ស៊េរី​ឆ្នាំ ២០២១ ​មិន​មាន​បង្ហាញ​ច្រើន​នោះ​ទេ ដោយ​មាន​​ការ​បិទ​បាំង​ឡើង​ជិត ពេល​ដែល​វា​បើកបរ​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ។ មើល​ទៅ​ទ្រង់ទ្រាយ​រថយន្ត​ទាំង​មូល​មិន​មាន​ផ្លាស់​ប្ដូរ​ខុស​ពី​ស៊េរី​បច្ចុប្បន្ន​ឡើយ ប៉ុន្តែ​​ការ​ឌីហ្សាញ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិត​ថា​គេ​មិន​អាច​ថត​បាន​រូបរាង​ខាង​ក្នុង​របស់​រថយន្ត​មែន ប៉ុន្តែ​វា​ទំនង​ជា​មាន​គ្រឿង​បរិក្ខារ​ដូច​ជា​ប្រភេទ​ធម្មតា​ដែរ ដែល​មាន​ន័យ​ថា​នឹង​មាន​​កុងទ័រ​ឌីជីថល​ទំហំ ១២អ៊ីញ និង​អេក្រង់​កម្សាន្ត​ទំហំ ១២អ៊ីញ។ ចំពោះ​ម៉ាស៊ីន​វិញ វា​ទំនង​ជា​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែល​បញ្ចេញ​កម្លាំង​បាន ៤៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម