ឡាន Koenigsegg កម្លាំង ១៥០០សេះថ្មី ទំនងអាចបង្ហាញខ្លួននៅខែក្រោយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Koenigsegg នឹងដាក់បង្ហាញរថយន្តរបស់ខ្លួនយ៉ាងហោចណាស់ ២ម៉ូដែល នៅក្នុងកម្មវិធី Geneva Motor Show នាខែមីនា។

បើតាមរូបថតមួយសន្លឹក ដែលបញ្ចេញដោយក្រុមហ៊ុន Koenigsegg បានបង្ហាញឲ្យឃើញ រថយន្តមិនតិចជាង ៥គ្រឿងទេ ស្ថិតនៅក្រោមក្រណាត់ខ្មៅ ដើម្បីត្រៀមបង្ហាញខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ រថយន្ត Koenigsegg ដែលត្រៀមបង្ហាញ មានមួយម៉ូដែលត្រូវហៅឈ្មោះ (codename) ថា KG12 ជារថយន្តទ្វារ២ តែអាចអង្គុយបាន៤នាក់។

តាមរបាយការណ៍ KG12 នឹងបំពាក់ម៉ាស៊ីនអគ្គិសនី គួបផ្សំនឹងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយបច្ចេកវិទ្យា FreeValve របស់ Koenigsegg និង ម៉ូទ័រអគ្គិសនីដ៏មានកម្លាំងខ្លាំងក្លាមួយ ដែលអាចបង្កើតកម្លាំងបានសរុបដល់ទៅ ១ ៥០០សេះឯណោះ។

រថយន្តខាងលើនេះនឹងត្រូវផលិតត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារទូទាំងពិភពលោក ជាមួយតម្លៃចាប់ពី ១,៥លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម