ឡាន Koenigsegg Jesko ទើបចេញថ្មី ការពិតដាក់ឈ្មោះតាមឪពុកមេក្រុមហ៊ុនផ្ទាល់

កាលពីពេលថ្មីកន្លងទៅនេះ Koenigsegg បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ខ្លួន គឺ​ម៉ូដែល Jesko។

Jesko ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក Jesko von Koenigsegg ដែល​ជា​ឪពុក​របស់​នាយកប្រតិបត្តិ និង​ស្ថាបនិក​ក្រុមហ៊ុន Koenigsegg គឺ លោក Christian von Koenigsegg ផ្ទាល់តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ស្ព័រ​កំពូល​ល្បឿន Jesko ប្រើម៉ាស៊ីន Twin-turbo ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ១ ២៨០ សេះ ចំពោះ​ការ​ប្រើប្រាស់​សាំង​ធម្មតា និង ១ ៦០០ សេះ ចំពោះ​ការ​ប្រើប្រាស់​សាំង E85 ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ម៉ាស៊ីន​ចំហេះ​ខាង​ក្នុង​កម្លាំង​ខ្លាំង​បំផុត ដែល​ក្រុមហ៊ុន Koenigsegg បាន​ផលិត។ Jesko ប្រើប្រាស់​ប្រអប់លេខ​អូតូ Multi-clutch ៩ វគ្គ ដែល​បាន​រចនា​ផ្ទាល់​ដោយ Koenigsegg ហៅ​ថា “Light Speed Transmission”។

Jesko អាច​ដោះ​ដំបូលដែលផលិតពី Carbon Fiber ចេញ​បាន ប្រែ​ក្លាយ​វា​ពី​រថយន្ត​ស្ព័រ Coupe ទៅ​ជា Roadster ភ្លាមៗ​តែម្តង។ រីឯ​ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​រចនា​យ៉ាង​ប្រណីត ជាមួយ​នឹង​ការ​បំពាក់​អេក្រង់ TFT Touchscreen, រន្ធ USB, រន្ធ​សាក​ថ្ម​ទូរសព្ទ, Bluetooth, គ្រឿង​តុបតែង​ស្បែក ឬ កាំម្ញី រំលេច​ដោយ​ថ្នេរ​ដេរ ព្រម​ទាំង​មាន​សេនសឺ​ពេល​ចូលចត​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម