ការទទួលការកុម្ម៉ង់ទិញរថយន្តអគ្គិសនី MG ZS EV ត្រូវបានបើកទទួលនៅចក្រភពអង់គ្លេស ដោយអតិថិជនដំបូងចំនួន ១ ពាន់នាក់ អាចទិញរថយន្តនេះក្នុងតម្លៃចាប់ពីត្រឹម ២៦ ៧០០ ដុល្លារប៉ុណ្ណោះ ហើយទទួលបានឧបករណ៍សាកភ្លើងនៅផ្ទះ និងដំឡើងឥតគិតថ្លៃ។
រថយន្តអគ្គិសនីនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីបំពាក់នៅផ្នែកខាងមុខ ដែលមានកម្លាំង ១០៥ គីឡូវ៉ាត់ (១៤១ សេះ) ដែលទទួលបានពីអាគុយប្រភេទលីចូមទំហំ ៤៤,៥ គីឡូវ៉ាត់ម៉ោង ហើយអាចបើកបរបានចម្ងាយ ២៦២ គីឡូម៉ែត្រពេលសាកចេញ។
ZS EV គឺជារថយន្តទំនើបជាងគេបំផុតរបស់ MG មានដូចជា Advanced Emergency Braking, Blind Spot Monitoring, Lane Keep Assist និង Adaptive Cruise Control។ បន្ថែមពីនេះក៏មានដំបូលថ្លាអាចបើកបាន, អេក្រង់ Touch ទំហំ ៨ អ៊ីញជាមួយមុខងារនាំផ្លូវ, ប្រព័ន្ធ Bluetooth ហើយផ្នែកខាងក្នុងរថយន្តមានទំហំធំទូលាយ។ រថយន្ត MG ZS EV នឹងចាប់ផ្ដើមបញ្ចេញលក់នៅខែកញ្ញា ឆ្នាំ ២០១៩ នេះ៕