ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ត Volkswagen ID. Era 5S បានបើកទទួលការកក់នៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែជាង ១ម៉ឺនដុល្លារ

រថយន្ត Volkswagen ID. Era 5S បានបើកទទួលការកក់នៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែជាង ១ម៉ឺនដុល្លារ

រថយន្ត Volkswagen ID. Era 5S ជាប្រភេទរថយន្ដ Seden ដំបូងបង្អស់ដែលអាចបើកបរស្វ័យប្រវត្តិ ទាំងនៅលើផ្លូវក្នុងក្រុង និងលើផ្លូវហាយវេ បានចាប់ផ្តើមបើកការកក់នៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ១៧ ១៧៥ ដុល្លារ។ សម្រាប់ការដាក់លក់ជាផ្លូវការនៅលើទីផ្សាររំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ២១ ខែសីហា ខាងមុខនេះ។

រថយន្ដ Volkswagen ID. Era 5S ជាស្រឡាយរថយន្តថាមពលថ្មី (NEV រួមមាន៖ BEV, PHEV និង EREV) ស្ថិតក្រោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-Volkswagen។ បច្ចុប្បន្ន ស្រឡាយរថយន្តនេះរួមបញ្ចូលទាំងម៉ូឌែល ID. Era 9X ជារថយន្តប្រភេទ Crossover Full-size ប្រើប្រព័ន្ធពង្រីកចម្ងាយបើកបរ EREV។ ចំណែកឯរថយន្ត Sedan ម៉ូឌែល ID. Era 5S បានក្លាយជារថយន្តទីពីរនៅក្នុងស្រឡាយផលិតមួយនេះ។

រថយន្ត Volkswagen ID. Era 5S បើកទទួលការកក់ជាមួយតម្លៃ ១៧ ១៧៥ ដុល្លារ ជាតម្លៃរួមបញ្ចូលការបញ្ចុះតម្លៃក្នុងរយៈពេលកំណត់។ ចំណែកឯតម្លៃរបស់រថយន្ត ID. Era 5S សម្រាប់ការលក់ធម្មតា ដោយគ្មានការផ្តល់ជូនការបញ្ចុះតម្លៃក្នុងរយៈពេលកំណត់មានដូចខាងក្រោម៖

  • Volkswagen ID. Era 5S Pure តម្លៃ ១៧ ៧៧០ ដុល្លារ
  • Volkswagen ID. Era 5S Neo តម្លៃ ១៩ ២៥០ ដុល្លារ
  • Volkswagen ID. Era 5S Pro តម្លៃ ២០ ៧៣៥ ដុល្លារ
  • Volkswagen ID. Era 5S Max តម្លៃ ២២ ២១៥ ដុល្លារ

ក្រឡេកមកមើលការរចនារបស់រថយន្ត Volkswagen ID. Era 5S ជារថយន្ត Sedan ដ៏ប្រណីតមួយ ដែលបានយកស្ទីលរចនាថ្មីចុងក្រោយបង្អស់របស់ប្រ៊េនអឺរ៉ុបមួយនេះយកមកប្រើប្រាស់។ វាត្រូវបានរចនាឡើងជាមួយចង្កៀងមុខបែបបំបែក, ដៃទ្វារបែបរាងស្មើពាក់កណ្តាល, រន្ធបឺតខ្យល់សកម្មនៅដំបូលរាងស្លីកទម្រទន់ភ្លន់ និងចង្កៀងក្រោយរត់កាត់ទទឹងពេញផ្នែកខាងក្រោយ។ សម្រាប់វិមាត្រខាងក្រៅរថយន្តនេះមានវិមាត្រប្រវែងបណ្ដោយ ៤ ៨៣៦ មីលីម៉ែត្រ, ទទឹង ១ ៨៨០ មីលីម៉ែត្រ, កម្ពស់ ១,៥០៥ មីលីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៦៦ មីលីម៉ែត្រ។

ចូលមកដល់ផ្នែកខាងក្នុងរបស់រថយន្តនេះ បានយកស្ទីលរចនាបែប Minimalistic ដោយមានប៊ូតុងបញ្ជាផ្ទាល់តិចតួចបំផុត អមជាមួយអេក្រង់ Touchscreen ទំនើបទំហំ ១៥.៦ អុីញ អេក្រង់កុងទ័រព័ត៌មាន LCD ទំហំ ៨.៨ អុីញ និងចង្កូតរចនាបថបែប Two-spoke steering wheel។ ប្រព័ន្ធកម្សាន្តរបស់រថយន្ដននេះក៏គាំទ្រមុខងារ Apple CarPlay, Huawei HiCar និង Carlinkផងដែរ។ ចំណែកចង្កិះលេខត្រូវបានប្តូរមកដាក់នៅលើកញ្ចឹងចង្កូតវិញ ដែលធ្វើឲ្យសល់លំហរធំទូលាយនៅចន្លោះកណ្តាល សម្រាប់បំពាក់កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ កន្លែងដាក់កែវទឹកចំនួនពីរ និងប្រអប់ស្តុកអីវ៉ាន់លាក់ខ្លួនមួយផងដែរ។ កៅអីជួរមុខរបស់រថយន្ត Volkswagen ID. Era 5S មានបំពាក់មុខងារកម្តៅ,  មុខងារខ្យល់ត្រជាក់ និងមុខងារម៉ាស្សាដល់ទៅ ១០ ចំណុច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម