ឡាន MPV អគ្គិសនីសុទ្ធរបស់ BYD សាកភ្លើងម្តងរត់បាន ៥៣០គីឡូម៉ែត្រ ដាក់លក់នៅឥណ្ឌូនេស៊ីតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់នបង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD M6 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ខ្នាតតូច ដែលមានតម្លៃលក់ចាប់ពី ២៣ ៤៤៨ ដុល្លារ ដល់ ២៦ ៥៤២ ដុល្លារ ។

BYD M6 ផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៨ គីឡូវ៉ាត់ម៉ោង បើករបានចម្ងាយ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន សាកបានពី ៣០-៨០% ប្រើរយៈពេល ២៨ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧១០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម