ឡាន Mustang ២ប្រភេទនេះ Ford នឹងឈប់ផលិតហើយ!

រថយន្ត Ford Mustang ចំនួន ២ ប្រភេទ គឺ Shelby GT350 និង GT350R នឹងត្រូវឈប់ផលិត​ ខណៈសង្វាក់ផលិតកម្មនៃរថយន្តនេះនឹងត្រូវចប់រួចរាល់ នៅចុងឆ្នាំ២០២០។

ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើបានបញ្ជាក់ព័ត៌មាននេះ ក្នុងអំឡុងពេលសិន្នសីទកាសែតមួយ ក្នុងកម្មវិធីធ្វើតេស្តបើកបរ រថយន្ត Ford Mustang Shelby GT350 Heritage Edition។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Ford Mustang Mach 1 នឹងជាតួជំនួសដោយប្រយោលនៃ GT350 ដោយសារតែវាប្រើប្រាស់សមាសធាតុដូចគ្នាច្រើន។

គួររំលឹកឲ្យដឹងដែរថា Ford បានប្រកាសចេញរថយន្ត Mustang Shelby GT350 កាលពីឆ្នាំ២០១៤ នៅក្នុងកម្មវិធី Los Angeles Auto Show ហើយក្រោយមកក៏ចេញ GT350R។ ពួកវាប្រើម៉ាស៊ីនដូចគ្នា គឺ ចំណុះ ៥,២លីត្រ V8 មានកម្លាំង ៥២៦សេះ ហើយប្រើប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម