ឡាន Prius នេះ! ជាងថាខូចអាគុយ Hybrid ដល់យកទៅក្រុមហ៊ុនបានដឹងថា…

27010

បើទោះបីជាសព្វថ្ងៃ យើងសង្កេតឃើញថាការប្រើប្រាស់រថយន្តថ្មីមានការកើនឡើងគួរអោយកត់សម្គាល់ក៏ពិតមែន ប៉ុន្តែរថយន្តមួយទឹកនៅតែមានការនិយមជិះច្រើនជាងរថយន្តថ្មី ហើយជាពិសេសគឺរថយន្ត Prius ដែលប្រើប្រាស់បច្ចេកវិទ្យាអាគុយហាយប្រ៊ីដ ផ្តល់នូវការសន្សំសំចៃខ្ពស់ទាំងការបើកបរក្នុងទីក្រុង ជិត និងផ្លូវឆ្ងាយ។ ជាក់ស្តែង មានគណីនហ្វេសប៊ុកមួយឈ្មោះ S—- B— (យើងខ្ញុំ សុំមិនបង្ហាញឈ្មោះរបស់គាត់) បានធ្វើការចែករំលែកពីបទពិសោធន៌ខ្លួនឯង នៅក្នុងក្រុម Cambodia Prius Team ដោយសាររថយន្ត Prius របស់គាត់មានបញ្ហាអាគុយ ក្រោយមកពេលយកទៅអោយជាងខាងក្រៅ ពេលនោះជាងបានប្រាប់គាត់ថាឡានគាត់ខូចអាគុយហាយប្រ៊ីដរហូតដល់ទៅ ១៤ផ្លាក ដែលតម្រូវអោយគាត់ ផ្លាស់ប្តូរថ្មីចេញ។

ប៉ុន្តែគាត់មិនអស់ចិត្ត ក៏យកទៅក្រុមហ៊ុនយាន្តដ្ឋានផ្លូវការរបស់តូយ៉ូតា (ខេមបូឌា) ក្រោយពេលដែលជាងជំនាញត្រួតពិនិត្យ ទើបដឹងថាហួសចិត្ត តាមពិតអាគុយរបស់គាត់មិនបានខូចនោះឡើយ គ្រាន់តែរលុងក្បាលអាគុយដេរតិចតួចប៉ុណ្ណោះ។ នេះជាសារដាស់តឿនមួយសម្រាប់បងប្អូនយើងផងដែរ គួរតែរកជាងជំនាញបច្ចេកទេសដើម្បីថែទាំរថយន្តរបស់បងប្អូន ជៀសវាងខាតបង់ទាំងថវិកា និងពេលវេលា។

Sponsored

Sponsored