ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Toyota Prius 2027 ទើបចេញថ្មីៗ! អ៉ីចឹងមកដឹងពីតម្លៃរបស់រថយន្តនេះដែលជាប្រភេទ Hybrid/PHEV មកជាមួយប៉ុង១ និងប៉ុង២

Toyota Prius 2027 ទើបចេញថ្មីៗ! អ៉ីចឹងមកដឹងពីតម្លៃរបស់រថយន្តនេះដែលជាប្រភេទ Hybrid/PHEV មកជាមួយប៉ុង១ និងប៉ុង២

ក្រុមហ៊ុន Toyota ទើបតែបានបង្ហាញចេញជាផ្លូវការរថយន្ត Prius 2027 នៅសហរដ្ឋអាមេរិក ដោយរក្សារូបរាងដដែលដូចស៊េរីឆ្នាំមុនដែរ និងមិនចោលដាច់ខាតនូវម៉ាស៊ីន Hybrid និង PHEV។

បើតាមសេចក្តីប្រកាសរបស់ Toyota បានលើកឡើងថា ក្នុងនាមជារថយន្ត Hybrid ឈានមុខគេរយៈពេល ជាង ២៦ឆ្នាំមកនេះ Prius បានផ្តល់នូវមុខងារវៃឆ្លាត សន្សំសំចៃ និងការបើកបរបែប Performance ដែលអតិថិជនបានរំពឹងទុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ Hybrid គឺរថយន្តនេះ ប្រើប្រព័ន្ធ Hybrid ជំនាន់ទី៥ របស់ Toyota ប្រើម៉ាស៊ីនសាំងចំណុះ 2.0L ដំណើរការជាមួយម៉ូទ័រអគ្គិសនី ក្នុងនោះសម្រាប់ប៉ុង១ វាផលិតបានកម្លាំង ១៩៤សេះ និងប៉ុង២ វាផលិតបានកម្លាំង ១៩៦សេះ។

ចំណែកប្រភេទ PHEV វិញ គឺអាចផលិតបានកម្លាំង ២២០សេះ និងបំពាក់អាគុយទំហំ ១៣,៦គីឡូវ៉ាត់ម៉ោង បើរត់តែលើអគ្គិសនីសុទ្ធ បានចម្ងាយ ៧០គីឡូម៉ែត្រ។ ជាមួយគ្នានេះ កម្រិតប្រើប្រាស់សាំងជាមធ្យម ៤,៦លីត្រ/១០០គីឡូម៉ែត្រ។

ការអាប់ដេតធំៗរបស់ prius 2027 នេះមាន ៣គឺ មុខងារម៉ាស៊ីនត្រជាក់ Dual-Zone Climate Control ដែលមានលើគ្រប់ option ទាំងអស់, ពណ៌ខ្មៅប្រភេទថ្មី, និងមកជាមួយខ្សែសាកវ៉ុលខ្ពស់ស្តង់ដារ។

ក្រុមហ៊ុន Toyota បានបើកឲ្យកម្មង់ទិញរថយន្តនេះហើយ ជាមួយតម្លៃចាប់ពីជាង ២៨០០០ដុល្លារ ដល់ជាង ៣៦០០០ដុល្លារ សម្រាប់ Hybrid និងចាប់ពីជិត ៣៤០០០ដុល្លារ ដល់៤ម៉ឺនដុល្លារសម្រាប់ PHEV ដែលមាន Option LE និង SE, XLE និង XSE, Nightshade, Limited និង XSE Premium៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម