ឡាន Rolls-Royce អគ្គិសនី នឹងរក្សាប៉ាណាមុខយក្ស ប្រចាំត្រកូលរបស់ខ្លួន!

បន្ទាប់ពីការស្រាវជ្រាវគំរូរថយន្តអគ្គិសនីចំនួនពីររួចមក ទីបំផុត Rolls-Royce នឹងប្តូរទៅផលិតគ្មានការបំភាយឧស្ម័នពុល នៅចុងឆ្នាំ ២០២៣ ដែរ។

រូបភាពខ្លីៗដែលទើបចេញថ្មីៗ បានបង្ហាញនូវអ្វីដែលត្រូវរំពឹងពីរថយន្តអគ្គិសនី ដែលគេឲ្យរហស្សនាមថា “Spectre” ទោះបីជាគំរូរថយន្តដែលបានបិទបាំងនោះ មិនបានបង្ហាញច្រើនអំពីការរចនាចុងក្រោយក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា វាហាក់បីដូចជាមានលក្ខណៈពិសេសយ៉ាងហោចមួយ នៃការរចនារថយន្តនោះ ដែលនឹងមិនផ្លាស់ប្តូរខ្លាំងឡើយ បើប្រៀបធៀបទៅនឹងម៉ូដែល Rolls-Royce ដែលដំណើរការដោយម៉ាស៊ីនចំហេះក្នុង ដែលមានស្រាប់។

នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Torsten Muller-Otvos បាននិយាយថា “គ្មានផ្លូវណាដែលប៉ាណាមុខយក្សរបស់ Rolls-Royce នឹងរលាយបាត់ ជាមួយនឹងការចាប់ផ្តើមនៃរថយន្តអគ្គិសនីនោះទេ។ ជាក់ស្តែង វានឹងមិនមានតួនាទីដូចគ្នាទេ ប៉ុន្តែវានឹងនៅទីនោះ”។

លោក Torsten បានបន្ថែមទៀតថា “ខ្ញុំ​មិន​ចង់​បង្ហាញ​អ្វី​ច្រើន​នោះ​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​អាច​ប្រាប់​បាន​គឺ​ថា វា​នឹង​ក្លាយ​ជា​រថយន្ត Rolls-Royce ដែល​សមសួមមួយ។ អតិថិជនរបស់យើងនឹងចូលចិត្តវា។ ចំណុចទី១ យើង​កំពុងផលិតរថយន្ត Rolls-Royce ថ្មី ហើយ​ចំណុចទី២ វា​ជា​រថយន្តអគ្គិសនី… តែប៉ុណ្ណឹងប៉ុណ្ណោះ!”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម