ឡាន SUV ថ្មី ស៊េរីឆ្នាំ ២០២៤ របស់ MG មានតម្លៃលក់តែខ្ទង់ ២មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MG Whale ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ដែលមានតម្លៃលក់ចាប់ពី ២៣ ៧០០ ដុល្លារសម្រាប់នៅទីផ្សារតំបន់អារ៉ាប់ ។

MG Whale ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើអំពីដែកប្រភេទ high-strength ដែលផ្តល់នៅភាពរឹងមាំ មានប្រវែងតួខ្លួនសរុប ៤ ៧០២ ម.ម ទទឹង ១ ៩០៣ ម.ម កំពស់ ១ ៦៩១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៣១ សេះ និងកម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈស្ព័របែបអនាគត ដោយមានបំពាក់ប៉ាណាមុខគ្មានស៊ុប ជាមួយសំណុំចង្កៀងមុខ-ក្រោយជាប្រភេទ LED ជាមួយការឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងកាង spoiler ខាងក្រោយផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតទៅលើភាបប្រណិត ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមចូលគ្នាជាអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ កៅអីស្ព័រស្រោបដោយស្បែក ឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ៩ចំនុច ដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ បានភ្ជាប់មកជាមួយ កាម៉េរា ៣៦០ដឹក្រេ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុងងារ Auto Holdផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម